Connect with us

ជីវិតកម្សាន្ដ

លោក ហ៊ុយ យ៉ាឡេង ស្រក់ទឹកភ្នែក ក្រោយទស្សនាភាពយន្តហុងកុងមួយសម្តែងដោយ លី តៅហួ

បានផុស

នៅ

ផលិតករភាពយន្តខ្មែរលោក ហ៊ុយ យ៉ាឡេងបានបង្ហើបឲ្យដឹងថា បន្ទាប់ពីលោកទស្សនានិងស្វែងយល់នូវសាច់រឿងហុងកុងមួយ ដែលសម្តែងដោយបងធំ លី តៅហួ បានពញ្ញាក់អារម្មណ៍លោក រហូតលោកស្រក់ទឹកភ្នែកតាមសាច់រឿងមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចដែលចម្បងនៅក្នុងសាច់រឿង “អ្នកចំបាំងអណ្តាតភ្លើង” ត្រូវបានលោក ហ៊ុយ យ៉ាឡេង រៀបរាប់ខ្លឹមសារថា ជាភាពយន្តធំរបស់ហុងកុងហើយដែលផលិតនិងសម្តែងដោយបងធំ លី តៅហួ ផ្ទាល់តែម្តងហើយដែលជាទំនងមួយទៀតនោះគឺ គាត់ក៏ស្ថិតក្នុងក្រុមអ្នកដឹកនាំផងដែរដោយគាត់ផ្តល់ឱកាសឱ្យអ្នកថតដែលមានបទពិសោធយូរមកគ្រងតំណែងដឹកនាំរឿងហើយគាត់នៅពីក្រោយ។

ផលិតករភាពយន្តខ្មែររូបនេះ បន្តថា រឿង”អ្នកចំបាំងអណ្តាតភ្លើង”នេះ ជាភាពយន្តជាតិនិយមមួយ ដែលនិយាយអំពីរដ្ឋាភិបាលហុងកុងតែម្តងដែលត្រូវដោះស្រាយបញ្ហាឆេះតំបន់អេតចាយមួយ ហើយទៅជាធ្លាយវិទ្យុសកម្មវិញ ខណៈក្រុមអគ្គិភ័យដើរតួឈានមុខក្នុងកិច្ចការនេះ បងធំ លី តៅហួ ដើរតួជាក្រុមប្រឹក្សា និងរាជរដ្ឋាភិបាលត្រូវដោះស្រាយយ៉ាងណាកុំឱ្យវិទ្យុសកម្មសាយភាយនិងធ្វើឱ្យលឿនកុំឱ្យប្រជាជនដឹង។

លោក ហ៊ុយ យ៉ាងឡេង បានសង្កត់ធ្ងន់ថា “ភាពយន្តនេះ បានធ្វើឱ្យខ្ញុំទឹកភ្នែក នៅពេលដែលវីរបុរសអគ្គិភ័យត្រូវពលីជីវិតដើម្បីដោះស្រាយបញ្ហានេះ។ នេះបញ្ជាក់ថា ដរាបណាជាតិមានបញ្ហា ហើយជាតិមានវីរបុរសក្លាហាននោះ យើងនឹងឈ្នះ”។

លោកបញ្ជាក់ទៀតតថា ភាពយន្តបានឆ្លុះបញ្ចាំងថា ពិភពលោកនេះមិនមែនសម្រាប់ពួកអ្នកមានផ្តាច់មុខ ដែលចង់ក្រឡុកផែនដីដោយទឹកលុយនោះឡើយ ហើយភាពយន្តនេះ ក៏ចង់បង្ហាញពីប្រជាជនហុងកុងដែលមានបញ្ញាចេះដឹងមិនចលាចល់នៅពេលប្រទេសមានគ្រាអាសន្នដែរ គឺពួកគាត់ចូលរួមសហការជាមួយរដ្ឋាភិបាលដែលជាចំណុចមួយជួយឱ្យរដ្ឋដោះបញ្ហាបានជោគជ័យផងដែរ

ផលិតករភាពយន្ត “រឿងដើម្បីកូន “លោក ហ៊ុយ យ៉ាឡេង បាននិយាយបន្ថែមថា ភាពយន្តនេះរកចំណូលបាន ៤១លានដុល្លារហើយ តែមិនទាន់មានប្រភពថាចាយអស់ប៉ុន្មានតែបើខ្ញុំស្មានក៏មិនក្រោយ៣០លានដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ២ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម