ព័ត៌មានអន្ដរជាតិ
X គ្រោងបើកដំណើរការសេវាកម្មហិរញ្ញវត្ថុជាមួយ Visa
បណ្ដាញសង្គម X (អតីតធ្វីតធឺរ) របស់លោកមហាសេដ្ឋី អេឡុន ម៉ាស់ក៍ កាលពីថ្ងៃអង្គារ បានប្រកាសពីគម្រោងបើកដំណើរការ «កាបូបឌីជីថល» និងសេវាកម្មទូទាត់ប្រាក់ដោយផ្ទាល់ពីម្នាក់ទៅម្នាក់ (P2P) ដែលផ្ដល់ដោយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Visa។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។
នាយកប្រតិបត្តិក្រុមហ៊ុន X អ្នកស្រី Linda Yaccarino បានបង្ហោះសារនៅលើបណ្ដាញសង្គមនេះថា X បានចាប់ដៃគូជាមួយ Visa ដែលជាបណ្តាញកាតឥណទានដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ដើម្បីបើកដំណើរការគណនី «X Money Account»។
អ្នកស្រី Yaccarino បានបន្តថា Visa នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ X ទូទាត់ប្រាក់រវាងគណនីធនាគារបែបប្រពៃណី និងកាបូបឌីជីថលរបស់ពួកគេ ហើយធ្វើការទូទាត់ P2P ភ្លាមៗ ដូចទៅនឹងប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទដៃរបស់សហរដ្ឋអាមេរិក Zelle ឬ Venmo ដែរ។
ប្រភពដឹងពីបញ្ហានេះ បាននិយាយប្រាប់ CNBC ជាអនាមិកថា សេវាកម្ម X Money រំពឹងថានឹងចាប់ផ្តើមបើកដំណើរការនៅក្នុងត្រីមាសទី ១ ហើយការចាប់ដៃគូជាមួយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត ទំនងនឹងធ្វើឡើង។ ប្រភពបន្តថា មូលហេតុនៃការបង្កើតសេវាកម្មនេះឡើង គឺដើម្បីឱ្យអ្នកបង្កើតមាតិកា ទទួលយកការទូទាត់ និងរក្សាទុកប្រាក់របស់ខ្លួន ដោយមិនចាំបាច់ជំនួយពីភាគីខាងក្រៅ។
គួរកត់សម្គាល់ថា នេះគឺជាការបោះជំហានជាក់ស្តែងលើកដំបូងពី X ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុសម្រាប់បណ្ដាញសង្គម ដែលមានឈ្មោះថា ធ្វីតធឺរ មុនពេលលោក ម៉ាស់ក៍ បានទិញវានៅឆ្នាំ ២០២២។ លោក ម៉ាស់ក៍ ដែលធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ផងដែរនោះ បាននិយាយថា ការទិញរបស់ខ្លួន គឺជាវិធីមួយដើម្បីធ្វើឱ្យ X ក្លាយជា «កម្មវិធីសម្រាប់គ្រប់យ៉ាង» ។ ក្រោយមកលោកបាននិយាយថា វេទិកានេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រតិបត្តិ «ប្រព័ន្ធហិរញ្ញវត្ថុពិភពលោកទាំងមូល» នៅលើវា៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង