Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ប្រាប់​ថា រុស្ស៊ី​មិន​ខ្លាច​អឺរ៉ុប​ទេ អ៊ីចឹង​ហើយ​អាមេរិក​ត្រូវឈរ​ខាង​អ៊ុយក្រែន

បានផុស

នៅ

នៅ​ក្នុង​បទ​សម្ភាសន៍​​ជាមួយ Fox News ប្រធានាធិបតី​អ៊ុយក្រែន​ លោក វ៉្លាឌីមៀ ហ្សេលេនស្គី បាន​លើក​ឡើង​ថា មេ​ដឹក​នាំ​រុស្ស៊ី​មិន​ខ្លាច​រអា​នឹង​អឺរ៉ុប​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ៊ុយក្រែន​ត្រូវការ​ការ​ធានា​សន្តិសុខ​ដ៏​រឹងមាំ ហើយ​លោក​បាន​ជំរុញ​ឲ្យ​​​ ដូណាល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​អាមេរិក ឈរ​នៅ​ខាង​អ៊ុយក្រែន។

លោក ហ្សេលេនស្គី (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សេលេនស្គី បាន​និយាយ​​កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២៥​ថា៖ «ពួក​យើង​ចង់​ឲ្យ​គាត់ (លោក ត្រាំ) ឈរ​នៅ​ខាង​យុត្តិធម៌ គឺ​ឈរ​នៅ​ជាមួយ​អ៊ុយក្រែន។ ពូទីន មិន​ខ្លាច​អឺរ៉ុប​នោះ​ទេ»។ មេ​ដឹក​នាំ​វ័យ​៤៧​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា អ៊ុយក្រែន​មិន​អាច​ទទួល​យក​ការ​លុកលុយ​របស់​រុស្ស៊ី​ឡើយ ប៉ុន្តែ​​ខ្លួន​អាច​ទទួល​យក​​ដំណោះស្រាយ​ចរចា​ការទូត។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​បែប​នេះ សេតវិមាន​​ពុំ​​មាន​ការ​អត្ថាធិប្បាយ​អ្វី​ភ្លាមៗ​នោះ​ទេ។

លោក ដូណាល់ ត្រាំ ដែល​ទើប​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​២០​ខែ​មករា​ ធ្លាប់​បាន​សន្យា​បញ្ចប់​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ឆាប់ៗ ប៉ុន្តែ​លោក​មិន​ដែល​និយាយ​ថា​នឹង​ដោះស្រាយ​វា​​ដោយ​របៀប​ណា​ទេ។ ជំនួយ​ការ​របស់​លោក ត្រាំ បាន​​ស្នើ​ថា ដំណើរការ​បញ្ចប់​សង្គ្រាម​នេះ​អាច​ចាយ​ពេល​ដល់​ទៅ​រាប់​ខែ​ឯណោះ។

កន្លង​មក លោក ត្រាំ បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​ជជែក​គ្នា​ជាមួយ​​មេ​ដឹក​នាំ​រុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន ពី​រឿង​បញ្ចប់​សង្គ្រាម ដែល​គោលការណ៍​នេះ​​ត្រូវ​គេ​មើល​ឃើញ​ថា​វា​ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋបាល​ពី​មុន​របស់​លោក ចូ បៃដិន ធ្លាប់​បាន​ធ្វើ។

ជ័យ​ជម្នះ​របស់​លោក ត្រាំ ក្នុង​ការ​បោះឆ្នោត​​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន បាន​​ផ្ដល់​ក្ដី​សង្ឃឹម​ដែល​ថា​​ភ្លើង​សង្គ្រាម​​​រុស្ស៊ី​-អ៊ុយក្រែន​អាច​​ផុត​រលត់​ដោយ​សន្តិវិធី។ យ៉ាង​ណា មាន​​មតិ​ខ្លះ​បង្ហាញ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​យ៉ាង​រហ័ស​របស់​អ៊ុយក្រែន អាច​ត្រូវ​​លះបង់​របស់​​​មួយ​ចំនួន​ជាក់​ជា​មិន​ខាន​ដើម្បី​ជា​ថ្នូរ​​ឲ្យ​រុស្ស៊ី។

សូម​បញ្ជាក់​ថា ក្រោយ​​ការ​លុកលុយ​ពី​រុស្ស៊ី​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២២ សហរដ្ឋ​អាមេរិក​បាន​សន្យា​ជួយ​ដល់​អ៊ុយក្រែន​ចំនួន ១៧៥​ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ​មាន​ជាង ៦០​ពាន់​លាន​ដុល្លារ​សម្រាប់​ជំនួយ​សន្តិសុខ។ ទោះ​ជា​បែប​នេះ​ក្ដី គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​លោក ត្រាំ នឹង​អាច​បន្ត​គោលការណ៍​ជួយ​ដល់​អ៊ុយក្រែនដដែល​ឬ​ក៏​យ៉ាង​ណា បន្ទាប់​ពី​អាណត្តិ​ចាស់របស់​លោក បៃដិន បាន​បញ្ចប់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម