Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់កើនដល់១២នាក់ ក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពិធីបុណ្យសាសនាដ៏ធំ នៅឥណ្ឌា

បានផុស

នៅ

គិតត្រឹមរសៀលថ្ងៃពុធទី២៩ខែមករាឆ្នាំ២០២៥ ប្រទេសឥណ្ឌា បានបញ្ជាក់ពីតូួលេខមនុស្សស្លាប់ចំនួន១២នាក់ ក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពិធីបុណ្យ Kumbh Mela នៅទីក្រុង Prayagraj ភាគខាងជើងប្រទេសឥណ្ឌា ដែលគេស្មានថា មានអ្នកប្រតិបត្តិសាសនាហិណ្ឌូចូលរួមប្រមាណ ១០០លាននាក់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីប៉ាន់ស្មានថា តួលេខមនុស្សស្លាប់នឹងកើនឡើងជាបន្តទៀត ខណៈអ្នករងរបួសក៏មានច្រើននាក់ផងដែរ។

ពេលកើតហេតុភ្លាមៗ ប៉ូលិសក៏បានរារាំងហ្វូងមនុស្ស កុំឲ្យសម្រុកទៅចំណុចប្រសព្វនៃទន្លេបីហៅថា សាំងហ្គាម (Sangam) ដើម្បីងូតទឹកពិសិដ្ឋលាងបាប ផងដែរ ប៉ុន្តែពួកគេមិនស្តាប់ឡើយ ហើយនៅតែរឹងទទឹង។

(រូបថត៖ Reuters)

ប៉ូលិសក៏នៅមិនទាន់ហ៊ានអះអាងអំពីមូលហេតុបង្កឲ្យមានសោកនាដកម្មនេះផងដែរ។ យ៉ាងណា នាយករដ្ឋមន្ត្រីឥណ្ឌា បានផ្ញើសាររម្លែកទុក្ខទៅដល់ក្រុមគ្រួសារដែលបាត់បង់សមាជិក ក្នុងគ្រោះអកុសលនេះ។

សូមជម្រាបថា ហេតុការណ៍​មនុស្ស​រត់ជាន់គ្នា គឺកើតឡើង​ញឹក​ញាប់ណាស់​ក្នុង​ប្រទេស​ឥណ្ឌា ខណៈមូលហេតុចម្បងត្រូវបានគេចង្អុលទៅទីតាំងតូចចង្អៀត និងភាពណែនតាន់តាប់នៃមនុស្សចូលរួម។

(រូបថត៖ Reuters)

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល, ប្រទេសឥណ្ឌាមានហេតុការណ៍រត់ជាន់គ្នាចំនួន៤៧លើក ចន្លោះឆ្នាំ២០២១ដល់២០២២ ប៉ុន្តែមិនបញ្ជាក់ច្បាស់អំពីតួលេខជនរងគ្រោះនោះទេ។

ដោយឡែក កាលពីឆ្នាំមុន មនុស្សជាង១២០នាក់បានបាត់បង់ជីវិត ក្នុងស្រុក Hathras នៃរដ្ឋ Uttar Pradesh អំឡុងពិធីសាសនាមួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ វិនាទី មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤៧ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម