Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន​ ​បញ្ចេញ​រូប​ថតស​-ខ្មៅ របស់​ជំទាវទីមួយ អាមេរិក ទទួលការសរសើរខុសពី៨ឆ្នាំមុន

បានផុស

នៅ

សេតវិមានកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពផ្លូវការរបស់ជំទាវទីមួយអាមេរិកលោកស្រី មេឡានៀ ត្រាំ (Melania Trump) ។ នៅក្នុងរូបភាពដែលបានចេញផ្សាយ ស-ខ្មៅ ជំទាវទី១ស្លៀកពាក់ឈុតការិយាល័យដោយមានអាវសនិងនិង​ឈុត​ពណ៌​ខ្មៅ ឈរនៅមុខបង្អួចជាមួយនឹងវិមាន Washington នៅទិដ្ឋភាពខាងក្រោយ។

យោងតាមសារព័ត៌មាន Fox News រូបថតនេះទទួលបានការសរសើរជាច្រើន នៅពេលដែលត្រូវបានចែករំលែកនៅលើអ៊ីនធឺណិត។ អ្នកអត្ថាធិប្បាយម្នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ម្នាក់និយាយថា លោកស្រី​ពិតជាបញ្ចេញថាមពលនៅក្នុងរូបថតនេះ ជាពិសេសជាមួយនឹងវិមាន Washington ដែលកំពុងលេចចេញនៅខាងក្រោយ។

សូម្បីតែអ្នកអត្ថាធិប្បាយមួយចំនួនផ្សេងទៀត ក៏បានប៉ាន់ស្មានថា ស្ត្រីទីមួយកំពុងព្យាយាមផ្ញើសារសងសឹកយ៉ាងខ្លាំងបន្ទាប់ពីប្តីរបស់គាត់ គឺប្រធានាធិបតី ដូណាល់ ត្រាំ បានវិលត្រឡប់មកសេតវិមានសារជាថ្មី។

អ្នកសង្កេតការណ៍និយាយថា រូបបញ្ឈររបស់លោកស្រីក្នុងឆ្នាំ ២០២៥ មានសម្លេងនិងឥទ្ធិពលខុសគ្នាខ្លាំង ជាងរូបបញ្ឈរផ្លូវការរបស់សេតវិមានកាលឆ្នាំ ២០១៧ ។ នៅក្នុងរូបថតពណ៌កាលពីប្រាំបីឆ្នាំមុន អតីតតារាបង្ហាញម៉ូដរូបនេះពាក់អាវកាក់ពណ៌ខ្មៅ ឈរអោបដៃ និងមានស្នាមញញឹមទន់ភ្លន់នៅលើមុខ។ នៅពេលនោះ លោកស្រីត្រូវគេរិះគន់ចំពោះការពាក់ចិញ្ចៀនពេជ្រទំហំ ២៥ ការ៉ាត់ ដែលស្វាមីផ្ដល់ឲ្យកាលឆ្នាំ ២០១៤ ។ ក្រុមអ្នករិះគន់បានចោទប្រកាន់ស្ត្រីទីមួយថា ពាក់ចិញ្ចៀនដ៏ធំដែលប៉ាន់ស្មានថាមានតម្លៃដល់ទៅ ៣លានដុល្លារ​ គឺជារឿងមិនសមហេតុផល។

ទោះបីជាយ៉ាងណាក៏ដោយ ភរិយាលោកត្រាំហាក់បីដូចជាទប់ទល់នឹងការរិះគន់អស់ជាច្រើនឆ្នាំមកនេះ ដោយបន្តផ្ញើសារតាមរយៈជម្រើសសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់គាត់។ យ៉ាងណា លោកស្រីហាក់វិលត្រលប់មកវិញនូវប្រជាប្រិយភាពបន្ទាប់ពីពាក់មួកពណ៌ទឹកប៊ិច ដែលជាការបង្កើតរបស់អ្នករចនាជនជាតិអាមេរិក Eric Javits នៅថ្ងៃដែលស្វាមីស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា៕

រូបទី១កាលឆ្នាំ ២០១៧ , និង រូបទី២​ បច្ចុប្បន្ន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព៖ AP

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ស្រុកកំណើតជំទាវទី ១ អាមេរិក ក្លាយជាកន្លែងទាក់ចិត្តទេសចរ ក្រោយ ត្រាំ ឡើងកាន់អំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៤ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៣៣ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ភ្លើងឆេះ
សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់KTVមួយផ្អើលខណ្ឌ៧មករា

Sokha Hotels

ព័ត៌មានពេញនិយម