Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីណែនាំឱ្យកសិករងាកមកដាំដុះពូជស្រូវក្នុងស្រុក ដូចជា សែនក្រអូប ដែលមានតម្លៃទីផ្សារល្អ

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ប្រជាកសិករទាំងអស់ងាកមកដាំដុះនូវពូជស្រូវក្នុងស្រុកដូចជា​ សែនក្រអូប​ ចំបុីស៧០​ និងស្រង៉ែថ្មី​ ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារបច្ចុប្បន្ន​ និងមានតម្រូវការខ្ពស់សម្រាប់រោងម៉ាសុីនក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានលើកឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកសិករកាលពីរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នៅភូមិកោះគ្របបាយ​ ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។

នៅក្នុងជំនួបសំណេះសំណាលនេះ​ លោករដ្ឋមន្ត្រី បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនេីប​ ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដេីមផលិត​ មានផែនការផលិតកម្មច្បាស់លាស់​ មានកិច្ចសន្យាផលិតកម្ម​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ​ ទទួលបានកម្ចីការប្រាក់ទាប​ និងមានទីផ្សារពិតប្រាកដ។

លោក ឌិត ទីណា បានបញ្ជាក់បន្ថែមថា​ ក្នុងការងារនេះក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស​ និងការសហការជាមួយ​មន្រ្តីកសិកម្មឃុំ​ ប្រការសំខាន់ប្រជាកសិករត្រូវចេះសហការធ្វេីការជាមួយគ្នា​ គោរពច្បាប់វិន័យ​របស់សហគមន៍​ មានភាពស្មោះត្រង់​ និងធ្វេីក្នុងគោលដៅរួមគ្នា​ ដេីម្បីទទួលបានផលចំនេញសេដ្ឋកិច្ច​ និងផលប្រយោជន៍យូរអង្វែង។

ជាយន្តការបន្ទាប់​ លោករដ្ឋមន្ត្រី​ បានណែនាំឱ្យក្រុមការងារជំនាញសហការជាមួយប្រជាកសិករ​ក្នុងការចុះចុចគោលដៅរួមគ្នា​នូវផ្ទៃដីផលិតកម្ម​ជាមួយផែនការជាក់លាក់​ ចុះបញ្ជីសហគមន៍កសិកម្មទំនេីប​ ដេីម្បីងាយស្រួលក្នុងការផ្តល់ជា​ទុនវិនិយោគ​ សម្រាប់ដំណេីរការផលិតកម្មនារដូវបន្ទាប់។

សូមជម្រាបជូនថា​ បច្ចុប្បន្ននេះក្នុងឃុំកំពង់គោ​មានកសិករដាំស្រូវចំនួន​ ៤០០គ្រួសារ​ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០​ ០០០ហិកតា​ កំពុងពិចារណា​ និងស្នេីសុំ​រដ្ឋមន្ត្រី​ក្នុងការចងក្រងសហគមន៍កសិកម្មទំនេីប​ ដេីម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច​ និងទទួលបានផលប្រយោជន៍រួមគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទីute មុន

រដ្ឋមន្ត្រីណែនាំឱ្យកសិករងាកមកដាំដុះពូជស្រូវក្នុងស្រុក ដូចជា សែនក្រអូប ដែលមានតម្លៃទីផ្សារល្អ

ព័ត៌មានជាតិ១ នាទីute មុន

អ្នកជំនាញ៖ ការពង្រឹងធ្វើអធិការកិច្ចតាមរោងចក្រ គឺដើម្បីធានាបរិយាកាសការងារឱ្យកាន់តែប្រសើរ និងទាក់ទាញវិនិយោគិនបរទេសថ្មីៗមកក្នុងស្រុក

ព័ត៌មានជាតិ១៥ នាទីutes មុន

ប.ស.ស តម្រូវឲ្យមូលដ្ឋានសុខាភិបាលអនុវត្ត ១០ ចំណុច ដើម្បីផ្ដល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព

ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នកនាំពាក្យ ថា ការរំលោភចំណីដីផ្លូវ អាចប្រឈមទោសដល់ជាប់ពន្ធនាគារ

ចរាចរណ៍៣២ នាទីutes មុន

ការបើកបរនៅលើផ្លូវ៦០ម៉ែត្រ មានភាពល្អប្រសើរជាងមុន​ ក្រោយសមត្ថកិច្ចរឹតបន្តឹងអនុវត្តច្បាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសម្នាក់ ដុតផាវលេងមិនប្រយ័ត្ន ផ្ទុះបែកប្រអប់ដៃម្ខាង នៅខេត្តមណ្ឌលគិរី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ចាប់បានសំឡេង ភ័យស្មានតែរុស្ស៊ីតាមដាននាវាមុជទឹកខ្លួន ការពិតជាផោមត្រីបាឡែន សោះ

Sokha Hotels

ព័ត៌មានពេញនិយម