Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋនៅខេត្តតាកែវ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ឆ្មក់ចុះមូលដ្ឋានជាថ្មីជួបសួរសុខទុក្ខប្រជាកសិករដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសម្លៀកបំពាក់អាវកឌុប ខោជើងវែងសម្រាប់ចុះមូលដ្ឋាន នាយករដ្ឋមន្ត្រីបានជួបពលរដ្ឋយ៉ាងសាមញ្ញបំផុតនៅតំបន់ដែលធ្លាប់មានការតវ៉ាពីពលរដ្ឋកាលពីកន្លងទៅទាក់ទងនឹងបញ្ហាខ្វះទឹកនេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាកងារសារព័ត៌មានជាតិ ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះដែលនាយករដ្ឋមន្ត្រីបានចុះទៅពិនិត្យនេះមានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។

ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ៤,០០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានការតវ៉ាស្វែងរកកិច្ចអន្តរាគមន៍។ ក្រោយកើតមានបាតុភាពស្វែងរកកិច្ចអន្តរាគមន៍នោះ អាជ្ញាធរពាក់ព័ន្ធក៏បានចុះពិនិត្យលទ្ធភាព ដើម្បីទាញយកទឹកមកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ។ ពេលនេះ ទឹកបានបូមដាក់ប្រឡាយ ហើយប្រជាកសិករកំពុងបូមដាក់ស្រែ ដើម្បីបន្តដង្ហើមស្រូវ ប្រកបដោយក្តីត្រេកអរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម