ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មកដល់ពេលនេះ ប.ស.ស ចុះបញ្ជីបុគ្គលស្វ័យនិយោជន៍បានជាង ៥០ ម៉ឺននាក់ ហើយ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៩ មករា នេះថា ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយមកដល់ថ្ងៃទី ២៩ មករា នេះ ប.ស.ស បានចុះបញ្ជីបុគ្គលស្វ័យនិយោជន៍សរុបចំនួន ៥២២ ៩៣៥ នាក់ ស្រី ៣១៨ ២៨៨ នាក់។
លោកបានបន្តថា ដោយឡែក ចាប់ពីថ្ងៃ ២២ ខែមករា ឆ្នាំ ២០២៥ មក ការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ត្រូវបានអនុវត្តដោយបន្ថែមវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចេញដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងរយៈពេល ១ សប្ដាហ៍នេះ ការអនុវត្តថ្មីនេះ មានបុគ្គលស្វ័យនិយោជន៍មកចុះបញ្ជីសរុបចំនួន ៩៥ នាក់ ស្រី ៤៦ នាក់។
លោកបានបន្តទៀតថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី-ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី-ខេត្ត ទូទាំងប្រទេស រួមនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។
លោក កត្តា អ៊ន បានបន្ថែមថា គិតត្រឹមថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) មានសមាជិកកើនឡើងដល់ ២ ៧០៥ ៩១៩ នាក់ នៅទូទាំងប្រទេស ដែលបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃ ប.ស.ស។ ក្នុងនោះ សមាជិក ប.ស.ស ផ្នែកថែទាំសុខភាព លើវិស័យសាធារណៈមានចំនួន ៥០៤ ៧៩៦ នាក់ សមាជិក ប.ស.ស វិស័យឯកជន ចំនួន ១ ៥៦៩ ២៣២ នាក់ សមាជិក ប.ស.ស និងសមាជិក ប.ស.ស ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (សហព័ទ្ធ និងកូន) ចំនួន ១៥០ ៦៧១ នាក់។
លោក កត្តា អ៊ន បានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ត្រូវគោរពច្បាប់ការងារឱ្យបានត្រឹមត្រូវ ដោយត្រូវបំពេញបែបបទ និងចុះបញ្ជិការោងចក្រសហគ្រាស និងចុះបញ្ជីកម្មករ-និយោជិត របស់ខ្លួន ដើម្បីចូលរួមគោរពច្បាប់ការងារ ក៏ដូចជាគិតគូរដល់ផលប្រយោជន៍កម្មករ-និយោជិតទាំងអស់គ្នា ដើម្បីកសាងសហគ្រាសមួយក្លាយជាសហគ្រាសសុខសាន្តបង្កើនផលិតភាពការងារ រក្សាការងារ និងបង្កើនប្រាក់ចំណូលជួយលើកស្ទួយជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។
ជាងនេះទៀត រោងចក្រសហគ្រាស ត្រូវចុះបញ្ជី និងបញ្ជូនឈ្មោះបុគ្គលិក ឬ កម្មករ-និយោជិត របស់ខ្លួន ទៅបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពិសេសការទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃពេលទៅទទួលសេវានៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង