Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

បានផុស

នៅ

ការប្រយុទ្ធគ្នាដ៏ត្រាំត្រែងនៅទីក្រុង Goma ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ  នៃទ្វីបអាហ្វ្រិក កំពុងបង្កក្តីកង្វល់ថា មេរោគសាហាវៗជាច្រើន នឹងធ្លាយចេញពីមន្ទីរពិសោធន៍។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារ ទី២៨ខែមករាឆ្នាំ២០២៥។

(រូបថត៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្តីបារម្ភនេះ ត្រូវបានលើកឡើងដោយនាយកប្រចាំតំបន់អាហ្វ្រិកនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) លោក Patrick Youssef នៅក្នុងទីក្រុង ហ្សេណេវ នៃប្រទេសស្វីស។ លោកប្រាប់ទៅអ្នកសារព័ត៌មានថា «មន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជីវវេជ្ជសាស្ត្រជាតិ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាលមួយនេះ កំពុងប្រឈមមុខនឹងហានិភ័យនៃការដាច់ចរន្តអគ្គិសនី។ យើងព្រួយបារម្ភមែនទែនអំពីស្ថានភាពនៅទីនោះ ព្រោះវាអាចមានផលវិបាកដែលមិនអាចនឹកស្មានដល់ ប្រសិនបើមេរោគសាហាវៗ រួមទាំងអេបូឡាផងដែរនោះ ត្រូវធ្លាយចេញ ហើយឆ្លងរាលដាល។

សូមជម្រាបថា ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវញាំញីដោយអំពើហិង្សារាប់ទសវត្សរ៍មកហើយ ខណៈមានក្រុមប្រដាប់អាវុធជាច្រើន បានប្រយុទ្ធជាមួយរដ្ឋាភិបាលដណ្តើមធនធានដូចជាមាស និងពេជ្រ។

យោងតាមអង្គការសហប្រជាជាតិ, ជម្លោះដ៏រ៉ាំរ៉ៃ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងជិត ៦.៥លាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង ហើយមន្ទីរពេទ្យជាច្រើន ត្រូវណែនតាន់តាប់ដោយអ្នករបួស៕

អត្ថបទ៖ សុខ សុវណ្ណ 

ចុចអាន៖ រកឃើញ មេរោគអុតស្វាបំប្លែងខ្លួន នៅអាហ្វ្រិក បង្កការភ័យខ្លាចផ្ទុះរាតត្បាតជាសកល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ វិនាទី មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៤ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម៨ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច២៤ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

Sokha Hotels

ព័ត៌មានពេញនិយម