ព័ត៌មានជាតិ
សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល
បឹងពារាំង គឺជាបឹងធម្មជាតិមួយដ៍ធំល្វឹងល្វើយមួយ ព័ទ្ធដោយព្រៃលិចទឹកក្រាស់ៗដែលជាអំណោយផលសម្រាប់ត្រីពូជពងកូន ហើយក្រៅពីនោះវាបានផ្តល់ជាជម្រកដល់ប្រភេទសត្វល្មូន ជាពិសេសបានផ្តល់ជាជម្រកសត្វស្លាបរាប់រយប្រភេទផងដែរ។បឹងធម្មជាតិមួយនេះ ក្រៅពីផ្តល់ជាជម្រកត្រីនិងសត្វក្នុងការរស់នៅបន្តពូជ វាក៏ជាតំបន់ទេសចរដ៍ទាក់ទាញមួយផងដែរ ក្រៅពីប្រាង្គប្រាសាទបុរាណនិងរមណីយដ្ឋានផ្សេងៗ ត្បិតបឹងពារាំងអ្នកទេសចរអាចទស្សនាព្រៃលិចទឹក រួមទាំងសត្វស្លាបជាច្រើនប្រភេទផងដែរ។ បឹងនេះមានទីតាំងនៅផ្នែកខាងត្បូងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ជាប់និងមាត់បឹងទន្លេសាប។
ដោយសក្តានុពលនៃបឹងនេះ តាមរយ:អាជ្ញាធរមូលដ្ឋាន ក៏បានស្នើសុំបង្កើតជាសហគមន៍ ដែលមានឈ្មោះថា សហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង ក្នុងគោលបំណងថែរក្សានិងអភិរក្សត្រីមេពូជ សត្វគ្រប់ប្រភេទ ព្រៃលិចទឹក និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ ដោយមានលោក គង់ មង្គល ជាប្រធាន។ មកទល់ពេលនេះគេសង្កេតឃើញសត្វគ្រប់ប្រភេទនិងត្រី មានការកើនឡើង បន្ទាប់ពីមានការជីកស្តាររក្សាទឹកក្នុងការសង្គ្រោះនារដូវប្រាំង។ប៉ុន្តែត្រី សត្វ ព្រៃលិចទឹក រួមទាំងជីវ:ចម្រុះ នៅក្នុងបឹងពារាំង អាចនឹងបាត់បង់ត្រឹមតែមួយប៉ព្រិកភ្នែក ប្រសិនបើមានការរំសាយសហគមន៍បឹងពារាំង នេះចោល ដូចព័ត៌មានដែលលេចធ្លាយល្ហៀងៗនាពេលថ្មីៗនេះមែន។
លោកគង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិបឹងពារាំង លោកបញ្ជាក់ខ្លីថា ប្រសិនបើថ្នាក់លើ រួមទាំងក្រសួងពាក់ព័ន្ធ មិនជួយសហការគាំទ្រសហគមន៍ទេ អាចនិងរំសាយមែន។ព្រោះការជីកស្តារបឹងរក្សាទឹកសង្គ្រោះត្រីមេពូជនារដូវប្រាំង បែជារងការចោទថាធ្វើអាជីវកម្មទៅវិញ។ក្រៅពីនោះក៏មានការចោទថា លើកផ្លូវគ្មានច្បាប់ក្នុងតំបន់៣ និងឈូសព្រៃក្នុងតំបន់២ កាត់ឆ្វៀលអត់ច្បាប់។
ជុំវិញករណីនេះដែរលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក៏បានបញ្ជាក់ស្រដៀងលោកគង់មង្គលដែរ លោកថា មន្ត្រីសហគមន៍ទាំងប៉ុន្មានសុទ្ធតែគ្មានប្រាក់ខែទាំងអស់ តែពួកគេស្មគ្រ័ចិត្តជួយបំរើការងារសហគមន៍មិនគិត ថាយប់ឬថ្ងៃ។ តែក្នុងរយ:ពេលនេះមន្ត្រីទាំងនោះហាក់អស់ជំនឿចិត្តខ្លួនឯង ដោយម្នាក់ៗចង់សុំដកខ្លួនចេញពីសហគមន៍។ ចំពោះរឿងថា គ្រោងរំសាយសហគមន៍ លោកចៅសង្កាត់បញ្ជាក់ថាលោកមិនទាន់ដឹងច្បាស់នោះទេ តែបើមន្ត្រីទាំងអស់នោះលាឈប់មែន.គឺវាដូចជារំសាយសហគមន៍អីចឹងតែម្តង។
ពលរដ្ឋក្នុងសង្កាត់ជ្រាវ បានចោទជាសំណួរថា ហេតុអីនៅសុខៗឮដំណឹងថា គេចង់រំដាយបឹងពារាំងចោល? បើអីចឹងមែនតើខាងណាមកគ្រប់គ្រងជំនួស? តែបើនៅសុខៗរំសាយមែន តែមួយប៉ព្រិកភ្នែកទាំងត្រី សត្វនិងព្រៃរលាយដូចអំបិលត្រូវទឹកអីចឹង ព្រោះមានមនុស្សមួយចំនួនចង់គ្រប់គ្រងដើម្បីទាញយកប្រយោជន៍តែប៉ុណ្ណោះ។
ចំណែកអ្នក មួយចំនួនទៀតក៏បានលើកឡើងថា បើក្រុមមន្ត្រីសហគមន៍ខំថែរក្សាអភិរក្សច្រើនឆ្នាំមករីកចម្រើនប៉ុណ្ណឹងហើយ បែជាថ្នាក់លើមួយចំនួនមើលមិនឃើញហើយមកចោទថាធ្វើអាជីវកម្មនាំគ្នាដកខ្លួនចេញក៏ល្អដែរ ទុកអោយថ្នាក់លើមកអភិរក្សខ្លួនឯងទៅ។
ពលរដ្ឋដែលបានដឹងដំណឹងនេះ កំពុងបង្ហាញការសោកស្តាយធនធានធម្មជាតិ បើសិនជាមានការរំសាយសហគមន៍បឹងពារាំងចោលមែន។ពលរដ្ឋស្នើដល់ថ្នាក់ដឹកនាំ មេត្តាជួយមើលមន្ត្រីមួយចំនួនដែលមិនជួយគិតគូរអភិវឌ្ឍន៍បែ ជាចង់ធ្វើការតាមឈ្មួញបង្ហាញផ្លូវ ដើម្បីទាញយកផលប្រយោជន៍ចែកគ្នា៕
ដោយ៖ជុន កុសល
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង