Connect with us

ព័ត៌មានជាតិ

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

បានផុស

នៅ

សង្គមស៊ីវិល សហជីព និងប្រជាពលរដ្ឋ បានចាត់ទុកកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺជាយន្តការដោះស្រាយដីធ្លីជូនពលរដ្ឋខ្មែរក្រីក្រយ៉ាងពិតប្រាកដ ជាពិសេសការទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋខុសច្បាប់ និងការអភិរក្សព្រៃឈើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថុល សុផាន់ណា អ្នកនាំពាក្យសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌បានលើកឡើងថា៖«ខ្ញុំពេញចិត្តនឹងកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពដែលផ្ដួចផ្ដើមឡើងដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ហើយខ្ញុំគាំទ្រពេញទំហឹងតែម្ដង ព្រោះជាដំណោះស្រាយដ៏សំខាន់មួយសម្រាប់ពលរដ្ឋយើងដែលមិនទាន់មានដីធ្លីសម្រាប់រស់នៅ និងសម្រាប់បង្កបង្កើតផលផងដែរ»។

លោកបន្តថា កម្មវិធីនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ និងជាការបំផុសសកម្មភាពពលរដ្ឋឱ្យមានស្មារតីចូលរួមក្នុងការការពារសម្បត្តិធនធានធម្មជាតិ និងលើកកម្ពស់ការអភិរក្សព្រៃឈើឱ្យបានគង់វង្សបន្តទៀត។

លោកបានកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដីធ្លីត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្ម ដែលជាកម្មសិទិ្ធសមូលភាពដោយក្នុងស្ថានភាពពេលនោះ រដ្ឋបានអនុវត្តគោលនយោបាយក្រុមសាមគ្គីបង្កបង្កើនផល ប៉ុន្តែរដ្ឋបានហាមឃាត់ការទិញ លក់ បញ្ចាំ ប្រវាស់ ជួលដី និងហាមផ្តាច់ការកាន់កាប់គាស់ រាន ឬឆ្ការព្រៃដោយគ្មានការអនុញ្ញាត រហូតដល់ឆ្នាំ១៩៨៩ ទើបរដ្ឋបានសម្រេចផ្តល់កម្មសិទ្ធិឯកជនលើដីធ្លីដល់ពលរដ្ឋកម្ពុជា។

លោក ថុល សុផាន់ណា បានបន្ថែមថា ទោះបីជារដ្ឋបានផ្តល់កម្មសិទ្ធិឯកជនក៏ដោយ ក៏រដ្ឋាភិបាលនៅតែបន្តការយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយធ្វើការផ្តល់ដីឯកជនរបស់រដ្ឋជូនប្រជាពលរដ្ឋក្រីក្រ ដែលខ្វះទីលំនៅពិតប្រាកដ តាមរយៈគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបាននិយាយថា៖«ខ្ញុំគិតថា កម្មវិធីនេះពិតជាល្អមែនទែន ខ្ញុំគាំទ្រការផ្ដួចផ្ដើមដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ព្រោះជួយដល់ប្រជាពលរដ្ឋក្រីក្រយើងបានច្រើនណាស់ ហើយអ្វីដែលសំខាន់ទៀតនោះ គឺការពារដីរដ្ឋ ព្រៃឈើរបស់យើង។ កម្មវិធីនេះ នឹងជួយកាត់បន្ថយភាពក្រីក្របន្ថែមទៀតដែលស្របតាមគោលនយោបាយរាជរដ្ឋាភិបាលផងដែរ»។

លោកកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះគ្រួសារក្រីក្រដែលគ្មានទីលំនៅសម្រាប់សង់លំនៅឋាន គ្រួសារដែលត្រូវផ្លាស់ប្ដូរទីលំនៅបណ្ដាលមកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់ការតាំងលំនៅឋានជាថ្មី គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលីពិការជាដើម។

ចំណែកលោក ម៉ាត់ សាលី ប្រជាពលរដ្ឋរស់នៅខេត្តតាកែវបាននិយាយថា៖«ខ្ញុំក៏ចូលរួមអបអរសាទរចំពោះបងប្អូនយើងដែលទទួលបានដីពីកម្មវិធីដែលផ្ដួចផ្ដើមដោយប្រមុខរាជរដ្ឋាភិបាល ព្រោះវានឹងជួយឱ្យជីវភាពពួកគាត់ល្អប្រសើរ មានដី មានផ្ទះសម្រាប់រស់នៅ និងបង្កបង្កើនផលនានា។ ទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី គឺធ្វើឱ្យពលរដ្ឋចងចាំ និងដឹងគុណជានិច្ច»។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំជួយដោះស្រាយបញ្ហារបស់ពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយមិនមានការរើសអើង។ លោកសប្បាយចិត្តដែលមានថ្នាក់ដឹកនាំដែលបានគិតគូវែងឆ្ងាយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនថែមទៀត។

ការប្រកាសគាំទ្ររបស់ពលរដ្ឋជាបន្ដបន្ទាប់នេះ ធ្វើឡើងបន្ទាប់ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានប្រកាសអំពីកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលកម្ពុជានេះនឹងអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ។

តាមរយៈសារវីដេអូមួយប្រមាណជាង ៧នាទី សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ មានគោលបំណងអាទិភាព ៣ គឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដ ការចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ពលរដ្ឋការពារ និងអភិរក្សព្រៃឈើ។

សម្តេចបានបញ្ជាក់ថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ។

សម្តេចបានបន្តថា៖«យើងអាចនិយាយបានថា នេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ គឺទី១.ការផ្តល់ដីជូនប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ និងទី២ ប្រជាពលរដ្ឋខ្មែរ នឹងមានលទ្ធភាពចូលរួម នៅក្នុងការពារដី និងព្រៃ នៅជុំវិញសហគមន៍ដែលខ្លួនរស់នៅ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ទីរពេទ្យ​ក្នុង​ជំរំ​ជនភៀសខ្លួន​ថៃ​ត្រូវ​បិទ ខណៈ​អាមេរិក​ផ្អាក​ជំនួយ

Sokha Hotels

ព័ត៌មានពេញនិយម