Connect with us

ព័ត៌មានអន្ដរជាតិ

កុមារ​ធ្វើ​អត្តឃាត​កើន​ឡើង​ខ្ពស់​បំផុត​នៅ​ជប៉ុន ប៉ុន្តែ​​អត្តឃាតមនុស្ស​ធំ​ធ្លាក់​ចុះ​​

បានផុស

នៅ

ទិន្នន័យបឋមរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា កុមារចំនួន៥២៧​នាក់ដែលរៀននៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យក្នុងប្រទេសជប៉ុន​បានស្លាប់ដោយសារការធ្វើអត្តឃាតកាលពីឆ្នាំមុន ដោយ​​​កើនឡើង​១៤​នាក់ធៀបនឹងឆ្នាំ ២០២៣។ យោង​សារព័ត៌មាន Bangkok Post ដែល​ផ្សាយ​នៅថ្ងៃទី៣០ខែមករានេះ។

(រូបភាព៖ Kyodo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោមសិស្សវិទ្យាល័យសរុបមានចំនួន ៣៤៩នាក់​កើនឡើង​២នាក់ធៀបនឹងឆ្នាំមុន សិស្សមធ្យមសិក្សាមានចំនួន ១៦៣នាក់ កើនឡើង១០នាក់ និងសិស្សបឋមសិក្សា ១៥នាក់ កើនឡើង ២នាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ កុមារទាំងនោះមានប្រុស២៣៩នាក់ ថយចុះ២០នាក់ ស្រី២៨៨នាក់​កើន៣៤។

មន្ត្រី​​ក្រសួង​សុខាភិបាល ក្រសួង​ការងារ និង​សុខុមាលភាពជប៉ុន​ បាន​ហៅ​ស្ថានភាព​នេះ​ថា «ធ្ងន់ធ្ងរ» ហើយ​បាន​និយាយ​ថា ​ត្រូវ​ការ​ការ​វិភាគ​បន្ថែម​ទៀត ដើម្បី​យល់​ពី​កត្តា​រួម​ចំណែកកាត់បន្ថយ​ឲ្យ​បាន​កាន់​តែ​ប្រសើរ។

ចំនួនមនុស្សសរុបដែលសម្លាប់ខ្លួនឯងនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះមកនៅត្រឹម ២០២៦៨នាក់ គឺ​ថយចុះ១៥៦៩ នាក់កាលពីឆ្នាំ២០២៣ ដែលជាតួលេខទាបបំផុតទីពីរចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ​១៩៧៨។

ការធ្វើអត្តឃាតរបស់បុរសបានធ្លាក់ចុះមកត្រឹម១៣៧៦៣នាក់ ថយចុះ ១០៩៩នាក់នាក់ដែលជាការថយចុះជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ខណៈដែលការធ្វើអត្តឃាតរបស់ស្ត្រីក៏បានថយចុះផងដែរគឺធ្លាក់ចុះពី៦៥០៥ នាក់ទៅ៤៧០ នាក់។ ជាមួយគ្នានេះចំនួនអ្នកធ្វើអត្តឃាតក្នុងប្រទេសជប៉ុនក្នុងចំណោមមនុស្ស ១០ម៉ឺន​នាក់ មានចំនួន១៦.៣% ធ្លាក់ចុះ ១.៣% ធៀបនឹងឆ្នាំមុន។

បញ្ហាសុខភាពគឺជាមូលហេតុធំបំផុតនៅពីក្រោយការធ្វើអត្តឃាតដែលមានចំនួន១១៩៨៦ករណី បន្ទាប់មកគឺបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចនិងបញ្ហាជីវិតចំនួន ៥០៧៥ករណី និងបញ្ហាគ្រួសារចំនួន ៤៣៣៤ករណី។ បញ្ហាទាក់ទងនឹងសាលារៀនមានចំនួន ៥៧៨ករណី ខណៈដែលការធ្វើអត្តឃាតចំនួន ៤២ករណី បានផ្សារភ្ជាប់ជាមួយនឹងបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអន្តរកម្មតាមអ៊ីនធឺណិត៕

(រូបភាព៖ Kyodo)
(រូបភាព៖ Azertac)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម