ព័ត៌មានជាតិ
អនុរដ្ឋលេខាធិការក្រសួងការងារ ស្នើ រដ្ឋបាលរោងចក្រ និងភាគីពាក់ព័ន្ធ ក្នុងខេត្តកំពង់ស្ពឺ ចូលរួមគាំទ្រកម្មវិធី ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល
លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់រដ្ឋបាលរោងចក្រ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៃខេត្តកំពង់ស្ពឺ ចូលរួមសហការគាំទ្រកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល។

ការស្នើនេះ ក្នុងឱកាស ក្រុមការងារព័ត៌មានទីផ្សារការងារ, ក្រុមការងារ ប.ស.ស និងក្រុមការងារ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក ម៉ុល វិបុល បានធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់, អត្ថប្រយោជន៍ទទួលបានពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងការផ្សព្វផ្សាយអំពីឱកាសការងារជាង ៦ ម៉ឺនកន្លែង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅដល់កម្មករ-និយោជិត នៃរោងចក្រ SUN SHUI SHING INDUSTRIAL (CAMBODIA) CO LTD ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញនេះ។

នាឱកាសនោះ លោក ម៉ុល វិបុល បានស្នើ កម្មករ-និយោជិត នៃខេត្តកំពង់ស្ពឺ សូមជួយបន្តចែករំលែកព័ត៌មានឲ្យបានទូលំទូលាយដល់កម្មករផ្សេងទៀត។

ទន្ទឹមនោះ លោក ម៉ុល វិបុល ក៏បានស្នើដល់ រដ្ឋបាលរោងចក្រ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៃខេត្តកំពង់ស្ពឺ ចូលរួមសហការគាំទ្រកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ និងផ្សព្វផ្សាយជំរុញលើកទឹកចិត្តទៅដល់ក្រុមគោលដៅនៅតាមភូមិ/ឃុំ/ស្រុកកំណើតផងដែរ។

ជាមួយនេះ លោកអនុរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានផ្ដល់ជូននូវ QR-Code សម្រាប់ទាញយកឯកសារសៀវភៅមេរៀនទាំង ៤៥ មុខជំនាញ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ព្រមទាំងផ្ដល់ជូនឯកសារចងក្រងទាក់ទងនឹងប្រសាសន៍របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ និងបទចម្រៀងស្ដីពីកម្មវិធី ១,៥ លាននាក់ ជូនដល់រដ្ឋបាលរោងចក្រ ដើម្បីចាក់ផ្សព្វផ្សាយជូនកម្មករនៅពេលម៉ោងសម្រាកអាហារថ្ងៃត្រង់ផងដែរ៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី