ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជិត១៤ ពាន់លានដុល្លារ ពីការនាំចេញផលិតផល GFT
ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកហាក់មានកំណើនយឺតកាលពីឆ្នាំ២០២៤ ប្រទេសកម្ពុជាបានធ្វើការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងការធ្វើដំណើរ (GFT) ជាង ១៣,៩២ពាន់លានដុល្លារ ធៀបទៅនឹងទឹកប្រាក់ជាង១១,២៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើងជាង ២៣ភាគរយកាលពីឆ្នាំ២០២៣។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងរយៈពេល១២ខែឆ្នាំ២០២៤ ការនាំចេញវាយនភណ្ឌមានប្រមាណ ៤២៦,៥៤លានដុល្លារ (កើនឡើង ១៧%) ការនាំចេញសម្លៀកបំពាក់ឈានដល់ ៧,៨៦៨ពាន់លានដុល្លារ (ការកើនឡើង២៤,៤៤%) និងការនាំចេញស្បែកជើង ១.៣៦៥ ពាន់លានដុល្លារ (កើនឡើង ២៣%) ខណៈដែលទំនិញធ្វើដំណើរសម្រេចបាន ១,៦៣៣ ពាន់លានដុល្លារ កើនឡើង ១៩,៦ ភាគរយ។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយកាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះថា ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង (GFT) គឺជាវិស័យអាទិភាពរបស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
លោកស្រីបានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជាយល់យ៉ាងច្បាស់នូវភាពប្រកួតប្រជែងខ្ពស់នៃឧស្សាហកម្មនេះ និងបានដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស»។
លើសពីនេះទៅទៀត លោកស្រីថា ដើម្បីបង្កើនភាពប្រកួតប្រជែង ស្របពេលដែលធានាឱ្យបាននូវលក្ខខណ្ឌការងារសមស្របក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ក្នុងឆ្នាំ២០០១កម្ពុជាបានចូលរួមក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលធ្វើការវាយតម្លៃលើលក្ខខណ្ឌការងារដោយផ្អែកលើច្បាប់ការងារកម្ពុជា ច្បាប់ទាក់ទងនឹងការងារផ្សេងៗ និងបទដ្ឋានការងារគោលដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤នេះ តម្រូវការបញ្ជាទិញនៅក្នុងវិស័យវាយនភណ្ឌកើនឡើង នៅទីផ្សារអន្តរជាតិ ដូចជាអាមេរិក និងអឺរ៉ុប ធ្វើឱ្យការនាំចេញរបស់កម្ពុជាមានកំណើន។
ជាមួយគ្នានេះដែរកម្ពុជាក៏កំពុងមានផែនការក្នុងការជម្រុញការនាំចេញផលិតផល GFT ទៅកាន់ចក្រភពអង់គ្លេសផងដែរ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជានៅក្នុងឆ្នាំ ២០២៤ មានកំណើន ដោយសារតែប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន កំពុងប្រឈមបញ្ហាអសន្តិសុខ ដូចជាមីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លាដេស ដែលកំពុងតែប្រឈម ក្នុងវិបត្តិសេដ្ឋកិច្ច។
លោក ហ្វា សាលី អះអាងថា វិស័យកាត់ដេរ វាយនភណ្ឌនៅកម្ពុជា កាន់តែល្អប្រសើរដោយសារតែមានការបញ្ជាទិញកាន់តែច្រើន នៅក្នុងឆ្នាំ ២០២៥ ខណៈស្ថានភាពការងារក្នុងវិស័យនេះកាន់តែមានភាពល្អប្រសើរនៅកម្ពុជា។
លោក ហ្វា សាលីយល់ឃើញថា៖ «មិនថាឆ្នាំនេះ ឬឆ្នាំខាងមុខ គឺយើងមានភាពល្អប្រសើរ មកដល់ពេលនេះ គឺមានការបញ្ជាទិញកាន់តែច្រើនពីក្រៅប្រទេស ហើយការបញ្ជាទិញនេះ គឺគោលដៅក្នុងឆ្នាំ ២០២៥ តែម្ដង ហើយបងប្អូនកម្មករមានការងារធ្វើច្រើន ទាំងរោងចក្រសិប្បកម្ម ឬរោងចក្រខ្នាតធំ មានការជ្រើសរើសកម្មកម្មចូលបម្រើការងារច្រើន»។
លោកស្រីចម និម្មលថា៖«តាមព័ត៌មានដែលខ្ញុំទទួលបាន ព្រឹត្តិការណ៍ពិព័រណ៍ថ្ងៃនេះមានគោលបំណងជំរុញ ការនាំចេញផលិតផល វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញ ទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលទាំងនោះផងដែរ។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងការងារគិតត្រឹមចុងខែតុលា ឆ្នាំ២០២៤ វិស័យនេះមានរោងចក្រ និងសាខាចំនួន ១ ៥៣៨ដែលមានកម្មករនិយោជិតប្រមាណ ៩១៣ ០០០ នាក់ ដែលភាគច្រើនជាស្ត្រី៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?