ព័ត៌មានអន្ដរជាតិ
ចំណាប់ខ្មាំងថៃ៥នាក់ក្នុងចំណោម៨នាក់ក្នុងកណ្តាប់ដៃហាម៉ាសនៅហ្គាហ្សានឹងត្រូវដោះលែងថ្ងៃនេះ
ជនជាតិថៃ៥នាក់ក្នុងចំណោមចំណាប់ខ្មាំងដែលក្រុមប្រដាប់អាវុធហាម៉ាសចាប់ជំរិតក្នុងការវាយប្រហារកាលថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នឹងត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ រួមជាមួយចំណាប់ខ្មាំងអ៊ីស្រាអែល៣នាក់ផង។
ក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមានកាលថ្ងៃទី១៩ខែមករា រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់ដោះលែងចំណាប់ខ្មាំង ហើយឆ្លៀតពេលនោះអំពាវនាវឱ្យដោះលែងជនជាតិខ្លួនដែលឃុំខ្លួននៅហ្គាហ្សាប្រមាណ៨នាក់។
តាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រដាប់អាវុធហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងចំនួន៨នាក់ ក្នុងនោះមានចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ៣រូប និងជនជាតិថៃ៥រូប តាមកិច្ចព្រមព្រៀងបទឈប់បាញ់ដោះដូរចំណាប់ខ្មាំងនិងអ្នកទោសប៉ាឡេស្ទីន។
ចំណាប់ខ្មាំងអ៊ីស្រាអែលទាំង៣រូបនោះមាន ស្ត្រីជនជាតិអ៊ីស្រាអែលឈ្មោះ Arbel Yehoud អាយុ ២៩ឆ្នាំ និង ស្រ្តីឈ្មោះAgam Berger អាយុ២០ឆ្នាំ ព្រមទាំងបុរសជនជាតិអ៊ីស្រាអែលអាយុ៨០ឆ្នាំ ឈ្មោះ Gadi Moses។ ដោយឡែកជនជាតិថៃទាំង៥រូប មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនៅឡើយទេ។
ប្រទេសថៃត្រូវបានគេរាយការណ៍ថា ជាប្រទេសតែមួយគត់ពីតំបន់អាស៊ាន ដែលមានប្រជាជនត្រូវបានចាប់ជាចំណាប់ខ្មាំងរបស់ក្រុមហាម៉ាសក្នុងហេតុការណ៍វាយឆ្មក់ចូលព្រំដែនអ៊ីស្រាអែលកាលថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ សេចក្តីរាយការណ៍ដំបូងថា ជនជាតិថៃ២៤នាក់ត្រូវចាប់ជាចំណាប់ខ្មាំង ប៉ុន្តែក្រោមមកក៏មានការដោះលែង ហើយបច្ចុប្បន្ននេះ មានជនជាតិថៃ៥រូបត្រៀមដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងទាំងនោះ អ៊ីស្រាអែលនឹងបន្តដោះលែងអ្នកទោសប៉ាឡេស្ទីន១១០នាក់ ដោយ៣២នាក់ក្នុងចំណោមនោះត្រូវបានអ៊ីស្រាអែលកាត់ទោសជាប់ពន្ធនាគារ១ជីវិត ហើយអ្នកទោសផ្សេងៗទៀតមានកុមារ។ នេះយោង CNN ដែលស្រង់ប្រភពដើមពីក្រុមហាម៉ាស។
បទឈប់បាញ់ឈានមកដល់ថ្ងៃទី១១ នៃរយៈពេល៤៥ថ្ងៃ បានមើលឃើញការវិលត្រឡប់របស់ប្រជាជនប៉ាឡេស្ទីនរាប់សិបម៉ឺននាក់ទៅកាន់តំបន់លំនៅឋានរបស់ពួកគេវិញ បន្ទាប់ពីសង្គ្រាមដែលអូសបន្លាយជាង១៥ខែ និងបានសម្លាប់មនុស្សជាង៤ម៉ឺននាក់។
នៅក្នុងដំណាក់កាលដំបូងរយៈពេលប្រាំមួយសប្តាហ៍នៃបទឈប់បាញ់ ចំណាប់ខ្មាំងសរុបចំនួន៣៣នាក់ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបញ្ឆេះសង្រ្គាមគួរតែត្រូវបានដោះលែង រួមជាមួយនឹងអ្នកទោសប៉ាឡេស្ទីនប្រមាណ២០០០នាក់ផងដែរ៕
ដោយ រ៉ាន់ រើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?