Connect with us

ព័ត៌មានជាតិ

ជាង ១០ ថ្ងៃចុងក្រោយនេះ​ រមណីយដ្ឋានភ្នំសំពៅ​ស្ងប់ស្ងាត់​ អាជីវករ​ឆ្ងល់គ្រប់គ្នាបាត់​ភ្ញៀវទៅណា?

បានផុស

នៅ

បរិយាកាសដ៏ស្ងាត់រងំ នៅរមនីយដ្ឋានភ្នំសំពៅ ក្នុងរយះពេលជាង ១០ ថ្ងៃមកនេះ ខណៈ​ភ្ញៀវទេសចរមកកម្សាន្តពុំសូវ​មាន​នោះទេ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់រួមមតិមហាជនផងនាំគ្នា​ងឿងឆ្ងល់ថា តើវាមានបញ្ហាអ្វីកើតឡើង។

ស្ថានភាពស្ងាត់រងំ​នៅមួយ​រយៈចុងក្រោយនៅរមនីយដ្ឋានដ៏លេចធ្លោក្នុងខេត្តបាត់ដំបងមួយនេះ ប្រជាពលរដ្ឋក៏ដូចជាមហាជនបាននិយាយតៗគ្នាថា មិនដែលដាច់ភ្ញៀវដូចពេលនេះទេ ហើយ​នេះជាលើកទីមួយ ខណៈ​ពលរដ្ឋ​នៅ​តែ​ងឿងឆ្ងល់និងដាក់ជាចម្ងល់ថា តើជាង ១០ ថ្ងៃមក​នេះ មានអ្វីកើតឡើងទើបគ្មានអ្នកមកលេងច្រើន​ដូច​មុន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករលក់ដូរ​ដែល​នាំគ្នាឆ្ងល់គ្មានទីបញ្ចប់ ខណះការលក់ដូរគ្មានចំណូលក្រៅពីអ្នកភូមិស្រុកមកទិញខ្លះៗតែប៉ុណ្ណោះ ដែលធ្វើឲ្យ​ពួកគាត់​ជួបផលលំបាកក្នុងការចំណាយថវិការលើជីវភាពគ្រួសារ ចំណាយទាំងដើមទាំងចុងរាល់ថ្ងៃ គ្មាន​ភ្ញៀវ​មក​ទិញ​។

ការស្ងប់​ស្ងាត់នេះ ត្រូវបានមហាជននិងអ្នកភូមិរួមនិងព្រះសង្ឃមួយចំនួនបានប្រាប់កម្ពុជាថ្មីថា ទំនងពលរដ្ឋ​រវល់ក្នុងការ រៀបចំតុបតែងផ្ទះរៀងៗខ្លួន ដើម្បីអបអរសាទរ ក្នុងពិធីចូលឆ្នាំចិន។ មតិផ្សេងទៀតថា ករណីនេះកើតឡើងនៅមុនចូលឆ្នាំចិន ខណៈ​ដែល​ពលរដ្ឋ​ដែលជាប់ខ្សែចិន រវល់ក្នុងការរៀបចំគេហដ្ឋាន ហើយស្របពេលដែលមានករណីអាកាសធាតុអាក្រក់នៅវៀតណាម និងថៃផង ទើបពួកគេមានក្តីបារម្ភមិនបានចេញដើរកម្សាន្ត។

ស្រដៀងគ្នានេះ ព្រះសង្ឃមួយចំនួន ក៏បានមានសង្ឃ​ដីការប្រហាក់ប្រហែល ការលើកឡើងពីមតិមហាជនខាងលើផងដែរ ក្នុងនោះ ព្រះពិក្ខុ សឺន ដែលជូយ​គ្រប់គ្រងក្នុងការដ្ឋានសាងសង់ព្រះអង្គធំ បានមានសង្ឃដីការឲ្យកម្ពុជាថ្មី​ដឹង​ដែរថា ការស្ងាត់ស្ងៀមភ្ញៀវមកកម្សាន្ត នៅរមនីយដ្ឋានភ្នំសំពៅដែលមិនធ្លាប់មាននេះ ព្រះអង្គថា មកពីកត្តាអាកាសធាតុអាក្រក់ បានគ្របដណ្តប់លើប្រទេសថៃ និងទៀតណាម គឺមានផ្ទុកសារធាតុពុលក្នុងខ្យល់។ ព្រះអង្គបានសង្កេតជាប្រចាំគឺ ស្ងាត់អស់រយះពេល ១២ ថ្ងៃហើយ ទើបតែ​ប៉ុន្មានថ្ងៃ​នេះ​មានតិចតួចឡើង​វិញ​។

បើទោះបែបណា លោក ហម អរុណ អនុប្រធាន​មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មី ពាក់ព័ន្ធករណីខាងលើនេះថា ចំនួនភ្ញៀវទាំងជាតិ និងបរទេស នៅពេលល្ងាចនៅមានចំនួនដដែលនៅឡើយ។ ដោយឡែក ពេលព្រឹក និងពេលថ្ងៃ លោកថា ភ្ញៀវមិនបានមកកម្សាន្តពិតប្រាកដកមែន ដោយសាតែទីតាំងមានការរៀបចំររើរបងវត្តបង្កឲ្យ ហុយ​ដី ទើបភ្ញៀវមិនមកលេង នេះជាហេតុផលដែលលោកថាស្ងាត់ភ្ញៀវ។

ផ្ទុយពីការលើកឡើងរបស់លោក ហម អរុណ ព្រះសង្ឃមួយចំនួនព្រមទាំងពុទ្ធបរិស័ទ្ទ រួមនិងក្រុមជាង ជាពិសេសក្រុមអ្នកលក់ដូរ ដែលសុំមិនបញ្ចេញព្រះនាម និងឈ្មោះ បានលើកឡើងដូចៗគ្នាថា ការលើកឡើងរបស់មន្រ្តី​ទេសចរណ៍​មិនឆ្លុះ បញ្ចាំងពីការពិតនៅឡើយ។ ពលរដ្ឋលើក​ឡើង​ថា ពេលល្ងាចពិតជានៅមានចំនួនភ្ញៀវបរទេស តែបានថយចុះខ្លះៗ ហើយពេលល្ងាចភ្ញៀវជាតិ ក៏ស្ទើរតែគ្មានផង។

ប្រភពពលរដ្ឋ​បញ្ជាក់ថា បើតាមការសង្កេត មិនមានការបង្កឲ្យហុយនោះទេ និយាយឲ្យខ្លីគឺប្រភពថា ខ្វះថវិការដើរតែម្តង សម្រាប់ភ្ញៀវក្នុងស្រុក ។

របាយការណ៍​របស់មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង​បាន​បង្ហាញ​ថា រយៈពេល ១២ ខែ ក្នុងឆ្នាំ២០២៤ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណជាង ៦៤ ម៉ឺននាក់ កើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនិងឆ្នាំមុនៗ ហើយលោករំពឹងថា ភ្ញៀវទេសចរ និងនៅតែកើនឡើងជាបន្តបន្ទាប់រាល់ឆ្នាំ ស្របពេលរមនីយដ្ឋានភ្នំសំពៅ កំពុងត្រូវបានរៀបចំអភិវឌ្ឍន៍ក្នុងការកែ ច្នៃជាបន្តបន្ទាប់ក្នុងរយះពេលចុងក្រោយនេះ។

ខេត្ត្តបាត់ដំបងជាខេត្តពោពេញទៅដោយសក្តានុពល ផ្នែកដំណាំកសិកម្ម ហើយក៏មានវិសាលភាពលើវិស័យទេសច រណ៍ផងដែរ មានដូចជា រមណីយដ្ឋាន បែបប្រវត្តិ សាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ និងម្ហូបអាហារ ដែលបានផ្តល់បទពិសោធ ន៍យ៉ាងសំបូរបែប ដល់អ្នកទេសចរដែលមកទស្សនាមិនចេះធុញទ្រាន់។

បច្ចុប្បន្នខេត្តបាត់ដំបង មានរមនីយដ្ឋាន និងគោលដៅទេសចរណ៍សរុបចំនួន ១១៥កន្លែង ក្នុងនោះរួមមាន រមណីយដ្ឋានទេសចរណ៍​ចំនួន ២២ កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន ៤ កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន ៥៤ កន្លែង សារមន្ទីរចំនួន ២ កន្លែង ទេសចរណ៍បែបសាសនាចំនួន ២៩ កន្លែង និង កសិទេសចរណ៍ចំនួន ៤ កន្លែង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម