ព័ត៌មានអន្ដរជាតិ
យន្តហោះបុកគ្នានៅអាមេរិក អ្នកដំណើរជាង៦០នាក់ មិនទាន់ដឹងស្លាប់ឬរស់
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានបុកគ្នានៅលើអាកាសជាមួយឧទ្ធម្ភាគចក្រយោធា នៅជិតព្រលានយន្តហោះ Ronald Reagan Washington National Airport នៅយប់ថ្ងៃពុធម៉ោងនៅសហរដ្ឋអាមេរិក ត្រូវព្រឹកថ្ងៃព្រហស្បតិ៍ម៉ោងនៅកម្ពុជា។
ខណៈនេះក្រុមជួយសង្គ្រោះកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះបឋម។ មានសេចក្តីរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរនោះមានអ្នកដំណើរ៦៤នាក់ នៅពេលកើតហេតុ។
ប៉ុន្តែមិនទាន់មានរបាយការណ៍ភ្លាមៗអំពីគ្រោះថ្នាក់ដល់ជីវិតមនុស្សប៉ុន្មាននាក់នោះទេ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធនៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ជើងហោះហើរលេខ 5342 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិច ដែលចេញដំណើរពី Wichita រដ្ឋ Kansas ទៅកាន់ទីក្រុង Washington បានបុកគ្នានៅម៉ោងប្រហែល៩យប់ នៅលើអាកាស ពេលជិតទៅដល់ផ្លូវរត់ ដោយបុកជាមួយឧទ្ធម្ភាគចក្រ Sikorsky H-60 ដែលជាយន្តហោះយោធា។
ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសេចក្តីប្រកាសភ្លាមៗថា៖«ខ្ញុំត្រូវបានផ្តល់ព័ត៌មានសង្ខេបស្តីពីឧបត្តិហេតុដ៏រន្ធត់ដេលកើតឡើងនៅអាកាសយានដ្ឋាន Reagan National Airport។ សូមឲ្យព្រះប្រសិទ្ធិដួងព្រលឹងរបស់ពួកគេ។ ខ្ញុំសូមអរគុណអ្នកទាំងឡាយចំពោះការងារដ៏អស្ចារ្យនេះដែលបានធ្វើដោយក្រុមឆ្លើយតបដំបូងរបស់យើង។ ខ្ញុំកំពុងតាមដានស្ថានភាព និងផ្តល់សេចក្តីលម្អិតច្រើនទៀត ពេលដែលកើតមាន»៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង