Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ប្រាប់មន្ត្រីផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានណែនាំដល់មន្ត្រីផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសឱ្យពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវ ចៀសវាងមានកំហុសណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះបានលើកឡើងដោយរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ក្នុងឱកាសលោកអញ្ជើញពិនិត្យស្ថានភាពជាក់ស្តែងនៃការផ្តល់សេវាថ្កោលទោសនៅទីតាំងបណ្តោះអាសន្នក្នុងសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។

គោលបំណងនៃការចុះពិនិត្យអំពីស្ថានភាពជាក់ស្តែងនេះ គឺដើម្បីសិក្សាអំពីតម្រូវការជាក់ស្តែងនានាបន្ថែមទៀត សម្រាប់ការផ្តល់សេវាឱ្យបានកាន់តែប្រសើរ ជាពិសេសនៅពេលដាក់ឱ្យដំណើរការទីតាំងផ្តល់សេវាថ្កោលទោសថ្មី នៅទីស្តីការក្រសួងយុត្តិធម៌ នាពេលខាងមុខនេះ។

ក្នុងគ្រាចុះពិនិត្យនេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានផ្តល់ការណែនាំមួយចំនួនដល់មន្ត្រី ដែលកំពុងបម្រើសេវាថ្កោលទោសនេះ ធ្វើយ៉ាងណាត្រូវខិតខំបំពេញភារកិច្ចឱ្យបានកាន់តែល្អប្រសើរថែមទៀតជូនប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំសេវានេះ ជាពិសេសគឺត្រូវពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ចៀសវាងមានកំហុសណាមួយលើកិច្ចការនេះជាយថាហេតុ។  

គួរជម្រាបថា ការធ្វើព្រឹត្តបត្រថ្កោលទោសនៅកម្ពុជា គឺក្នុង​គោលបំណង​​​បញ្ជាក់ភាពស្អាតស្អំ ឬគ្មានទោសរបស់សាមីជន ដែលចូលមកសុំព្រឹត្តិបត្រថ្កោលទោស ដើម្បី​យក​ទៅប្រើ​ប្រាស់តាមតម្រូវការ។ បុគ្គលដែលមានសិទ្ធិទទួលបានសេវានេះ គឺប្រជាពលរដ្ឋខ្មែរ ឬជនបរទេស ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ និងនីតិបុគ្គលឯកជន។

លើកិច្ចការងារនេះដែរ កន្លងមក ក្រសួង​យុត្តិធម៌ ​បាន​​ដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ដើម្បីបង្កើនភាពងាយស្រួល និង​ឆាប់​រហ័ស​បន្ថែម​ទៀត​ដល់​សាធារ​ណៈជន ដោយភ្ជាប់ឯកសារមួយចំនួនតាមអនឡាញ ព្រមទាំង​អាច​ទូទាត់​ប្រាក់​សេវា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ (E-payment)៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២១ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម