Connect with us

ព័ត៌មានជាតិ

ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក

បានផុស

នៅ

ឯកសារពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអារិក ហៅកាត់ថា ICE បានបង្ហាញថាមានជនបរអន្តោប្រវេសន៍ចំនួន ១ ៤៤៥ ៥៤៩នាក់នឹងត្រូវបណ្ដេញចេញពីអាមេរិក ក្នុងនោះមានជនជាតិខ្មែរចំនួន ១ ៧៤៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសជិតខាងកម្ពុជាក៏មានក្នុងបញ្ជីនោះផងដែរដោយថៃមាន ៦១៩នាក់ ឡាវមាន ៤ ៨៥០នាក់ និងវៀតណាមមាន ៨ ៦៧៥នាក់។ ចំពោះប្រទេសដែលមានជនអន្តោប្រវេសន៍ត្រូវបណ្ដេញចេញច្រើនជាងមានប្រទេសហង់ឌុយរ៉ាស់ ជាង២៦ម៉ឺននាក់ ហ្គូតេម៉ាឡា ជាង២៥ម៉ឺននាក់ និងអ៊េលសាវ៉ាឌ័រជាង២០ម៉ឺននាក់។

ICE នឹងធ្វើការបញ្ជូនពលរដ្ឋទាំងនោះត្រលប់មកប្រទេសកំណើតវិញបន្ទាប់ពីនីតិវិធីចុងក្រោយនៃការបញ្ជូនចេញ។ រដ្ឋាភិបាលអាមេរិកជឿជាក់ថាប្រទេសទាំងនោះនឹងទទួលនូវការបញ្ជូនពលរដ្ឋពួកគេត្រលប់វិញ ដោយព្រមានថានឹងដាក់ប្រទេសដែលមិនព្រមទទួលទៅក្នុងប្រទេសដែលមិនសហការ ឬមានហានិភ័យដែលមិនព្រមធ្វើតាមច្បាប់។

ក្នុងឯកសារនោះបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បរទេស​ចាត់​វិធានការ​សមស្រប​ដើម្បី​បញ្ជាក់សញ្ជាតិ​របស់​ជនដែល​សង្ស័យ ​រួម​មាន​ការសំភាសន៍ ការចេញឯកសារធ្វើដំណើរទាន់ពេល និងទទួលយកការវិលត្រឡប់របស់ជនជាតិរបស់ពួកគេ»។

កម្ពុជាថ្មីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ដើម្បីឆ្លើយតបលើករណីនេះបាននៅឡើយទេ។ ដោយឡែកអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានប្រាប់កម្ពុជាថ្មីថា លោក​មិនទាន់ច្បាស់ពីចំនួននៅឡើយទេ តែថារដ្ឋាភិបាលកម្ពុជានឹងសហការទទួលយកជនជាតិខ្មែរត្រលប់មកវិញ។

លោកថា៖ «ជាគោលការណ៍រាជរដ្ឋាភិបាលយើងត្រូវទទួលយកបងប្អូនទាំងនោះត្រលប់មកវិញពីព្រោះពួកគាត់ជាជនជាតិយើង»។

គួរឱ្យដឹងថាបន្ទាប់ពីចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាលើកទី២ លោក ដូណាល់ ត្រាំ បានប្ដេជ្ញានូវការសន្យារបស់ខ្លួនក្នុងការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ពីសហរដ្ឋអាមេរិកឱ្យអស់តាមរយៈការបញ្ជូនចេញទ្រង់ទ្រាយធំ។ យោងតាមការិយាល័យស្ថិតិរបស់ក្រសួងសន្ដិសុខមាតុភូមិអាមេរិក ជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណ ១១លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក​៕

អត្តបទដោយ ហ៊ុន សិរីឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥ ពាន់លានដុល្លារ នៅក្នុងខែដំបូងឆ្នាំ ២០២៥

ជីវិតកម្សាន្ដ៩ នាទីutes មុន

លេចឮថា Taylor និង Miley ឈ្លោះគ្នា ក្រោយធ្លាយវីដេអូមួយនៅកម្មវិធី Grammy

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ភ្លៀង​​ខ្លាំង​បណ្តាល​ឱ្យ​បាក់ដី​​​​និង​បង្ក​ឲ្យ​ស្លាប់​និង​បាត់ខ្លួន​ជិត​៣០នាក់​​នៅ​​ចិន

ទូតវៀតណាម Nguyen Minh Vu
ព័ត៌មានជាតិ១២ នាទីutes មុន

ទូតវៀតណាមថ្មីថាប្រទេសលោកផ្ដល់អាទិភាពខ្ពស់ក្នុងការពង្រឹងសាមគ្គីជាមួយកម្ពុជា

អង់តែនទូរសព្ទ
ព័ត៌មានជាតិ១៥ នាទីutes មុន

Metfone ឈរ​លើ​គេ​ Smart លេខ​ពីរ Cellcard ​លេខ ៣ សាងសង់​ដំណើរការ​បង្គោល​អង់តែន​ទូរសព្ទ​ច្រើន​ជាង​គេ​ទូទាំង​ប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម