Connect with us

ជីវិតកម្សាន្ដ

Rith Omega នឹងនាំ ប៊ុត សីហា ប្រឡូកវិថីសិល្បៈវិញជាមួយ YK Lab ដោយរំពឹងថា សាធារណជនផ្តល់ឱកាស

បានផុស

នៅ

អ្នកដឹកនាំសម្តែងវ័យក្មេង លោក ឃុន ធារិទ្ធិ (Rith Omaga) បញ្ជាក់ថា ខ្លួននិងអតីតជ័យលាភីលេខ១ កម្មវិធី The Voice Cambodia រដូវកាលទី១ (ឆ្នាំ២០១៤) បានជួបជជែកលក្ខណ្ឌការងារ​ជាមួយគ្នារួចរាលហើយ ដើម្បីត្រៀមចូលរួមជាមួយនឹង YK Lab (យុគៈ​) ដោយរំពឹងថា មហាជននឹងទុកឱកាសដល់អ្នកដែលធ្លាប់ធ្វើខុសហើយចង់កែខ្លួន។នេះបើតាមការបញ្ជាក់របស់លោក ឃុន ធារិទ្ធិ លើបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួននៅរសៀលថ្ងៃទី៣០ មករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុន ធារិទ្ធិ បានរៀបរាប់ថា “ខ្ញុំបានជួប​ ប៊ុត​ សីហា​ ហេីយ​បានឱ្យ សីហា​ និយាយរឿងក្នុងចិត្ត​របស់​សី​ហា​ និង​ រឿងការងារ​ លក្ខណ្ឌការងារ​ដែលគាត់ចូលរួមជាមួយនឹង​ YK Lab ( យុគៈ​ )”។ អ្នកដឹកនាំសម្តែងវ័យក្មេងរូបនេះ សង្ឃឹមថា មហាជននឹងទុកឱកាសឱ្យអតីតអ្នកចម្រៀងរូបនេះ ខណៈលោកជឿជាក់ថា លោកប្រាកដជាអាចធ្វេីឱ្យលោក ប៊ុត សីហា​ ត្រលប់មកវិញក្នុងរូបរាងថ្មី​ និងរសជាតិថ្មី​។

លោកថា “ខ្ញុំធ្លាប់ខុស​ សីហាធ្លាប់ខុស​ ខ្ញុំបាននិយាយប្រាប់ពីបញ្ហាខ្ញុំធ្លាប់ជួប​ នឹងលេីកទឹកចិត្តឱ្យសីហាត្រលប់មកវិញ​ ជាមួយនឹងខ្ញុំ…”។

ទន្ទឹមនឹងការស្នើសុំឱកាសនេះដែរ សាធារណជនក៏បានបង្ហាញការគាំទ្រ មិនយកទោសអូសដំណើរតារាចម្រៀងនេះឡើយ ហើយថែមទាំងបានលើកទឹកចិត្តលោក ឱ្យបន្តដំណើរលើអាជីពមួយនេះ ជាមួយជំនាញនិងទេពកោសល្យ ធ្វើជាមនុស្សដែលមានគុណតម្លៃដល់សង្គមជាតិ។

គួររំលឹកថា លោក ប៊ុត សីហា ធ្លាប់ផុងខ្លួនជាមួយនឹងគ្រឿងញៀន តែមានចិត្តចង់កែប្រែខ្លួនធ្វើជាមនុស្សល្អ និងបន្តបំពេអារម្មណ៍អ្នកគាំទ្រខ្លួនបន្តទៀត ជាមួយនឹងទេពកោសល្យច្រៀងដែលលោកមាន៕ អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម