ព័ត៌មានជាតិ
មូលដ្ឋានសុខាភិបាល និងសហជីពថា ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជាការបង្ហាញតម្លាភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព
ភ្នំពេញ ៖ សហជីព និងមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មើលឃើញថា ការចេញសេចក្តីណែនាំរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើ «ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.» គឺជាផ្តល់តម្លាភាព និងប្រសិទ្ធភាពលើសេវាថែទាំសុខភាពនៅតាមបណ្តាមន្ទីរសម្រាកព្យាបាលនៅទូទាំងប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image_2025-01-30_16-09-25.png)
លោក ថេង រ៉ាប៊ីន តំណាងមន្ទីរសម្រាកព្យាបាលប្រជាប្រិយទួលពង្រដែលជាដៃគូ ប.ស.ស. បានគាំទ្រយ៉ាងពេញទំហឹងនូវការណែនាំថ្មីនេះ ពីព្រោះនេះជាយន្តការបន្ថែមមួយទៀត ដើម្បីបង្ហាញឱ្យឃើញនូវតម្លាភាពនៃការផ្តល់សេវាថែទាំសុខភាពទៅសមាជិក ប.ស.ស. ដល់ពលរដ្ឋនៅទូទាំងប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image_2025-01-30_16-10-19.png)
លោកបានគូសបញ្ជាក់បន្ថែមទៀតថា យន្តការនេះនឹងធ្វើឱ្យគ្រប់មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេសទាំងអស់ត្រូវផ្តល់ការពិគ្រោះព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រដាសវេជ្ជបញ្ជា ស្របតាមពិធីសារ ឬសេចក្ដីណែនាំ ប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលា ជូនសមាជិក ប.ស.ស. របស់ខ្លួន។ ដែលនេះគឺមានសារសំខាន់ណាស់ដើម្បីធានាប្រសិទ្ធភាពលើសេវាថែទាំសុខភាព នៅពេលពលរដ្ឋឈឺថ្កាត់ផ្សេងៗ។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image_2025-01-30_16-10-35.png)
លោកបញ្ជាក់ថា ក្នុងនាមជាតំណាងមូលដ្ឋានសុខាភិបាល នឹងអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ហើយលើកទឹកចិត្តដល់សមាជិក ប.ស.ស. ទាំងអស់សូមមកទទួលសេវាថែទាំសុខភាពឱ្យមានទំនុកចិត្ត និងជឿជាក់បំផុត។ លោកវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធដែលបន្តយកចិត្តទុកដាក់លើប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/photo_2025-01-30_16-43-16-1024x768.jpg)
លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនៈវិជ្ជា និងជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា យន្តការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. របស់ក្រសួងការងារ គឺជាការយកចិត្តទុកថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលលើសេវាថែទាំសុខភាពពីសំណាក់មូលដ្ឋានសុខាភិបាល។ ចាប់តាំងពីរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ឡើងកាន់តំណែងមក ប.ស.ស. តែងតែត្រូវបានលើកកម្ពស់ និងពង្រីកវិសាលភាពទៅមុខជានិច្ច រហូតមានអ្នកចុះឈ្មោះដើម្បីក្លាយជាសមាជិកលើសពី ២ លាននាក់ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image_2025-01-30_16-11-40-1024x683.png)
លោកបណ្ឌិតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសុខភាពដល់ពលរដ្ឋ ដូច្នេះមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ ប.ស.ស. នៅទូទាំងប្រទេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ ប.ស.ស. ជៀសជាងមានការខ្វះចន្លោះណាមួយដែលធ្វើឱ្យការផ្តល់សេវាថែទាំសុខភាពដល់សមាជិករបស់ខ្លួនមិនបានត្រឹមត្រូវ និងមិនស្របតាមច្បាប់ផ្សេងៗ។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image_2025-01-30_16-10-54.png)
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំដល់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ចំនួន ១០ ចំណុចដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិក ប.ស.ស. ក្នុងនោះមានដូចជា៖ មូលដ្ឋានសុខាភិបាលត្រូវសាកសួរព័ត៌មានតាមបច្ចេកទេសសុខាភិបាលដើម្បីកំណត់អំពីបញ្ហាសុខភាពរបស់សមាជិក ប.ស.ស.។ ត្រូវប្រតិបត្តិតាមបទដ្ឋានស្តង់ដានៃការបែងចែកជំងឺដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃអំពីកម្រិតនៃភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលកំណត់ដោយក្រសួងសុខាភិបាល និងត្រូវផ្តល់ការពិគ្រោះព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រដាសវេជ្ជបញ្ជា ស្របតាមពិធីសារ ឬសេចក្ដីណែនាំ ប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និង ទាន់ពេលវេលា ជូនសមាជិក ប.ស.ស.៕
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image_2025-01-30_16-11-25.png)
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image_2025-01-30_16-12-00.png)
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image_2025-01-30_16-12-26.png)
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image_2025-01-30_16-12-56-1024x538.png)
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image_2025-01-30_16-13-18-724x1024.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត