សន្តិសុខសង្គម
អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង
ក្មេងប្រុសពីរនាក់បងប្អូនបង្កើតបានស្លាប់ក្នុងអណ្ដាតភ្លើងគួរឱ្យរន្ធត់ ខណៈដែលភ្លើងឆាបឆេះក្នុងតូបលក់ចាប់ហួយទាំងកណ្ដាលអធ្រាត្រ ពេលម្ដាយចាក់សោខាងក្រៅរួចទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះ។
ករណីគ្រោះអគ្គិភ័យដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១និង១០នាទីយប់ នៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីអគ្គិភ័យមួយនេះបានកើតឡើងបណ្តាលអោយ ឆេះតូបលក់ចាប់ហួយមួយខ្នងសង់ផ្ទាល់ដី ទំហំ៥ គុណ១២ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីរបស់ឈ្មោះ ហ៊ុន សុគន្ធី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅកន្លែងកើតហេតុ ដែលបណ្ដាលឲ្យឆេះអស់ទាំងស្រុង។

តាមការបំភ្លឺរបស់ម្តាយបង្កើតក្មេងប្រុសរងគ្រោះថា នៅម៉ោង ៨និង៣០នាទីយប់ គាត់បានចាក់សោខាងក្រៅហើយគាត់ចេញទៅដកស្មៅបន្លែ នៅខាងក្រោយផ្ទះចម្ងាយប្រហែល ១៦០ម៉ែត្រ នៅម៉ោងប្រហែល ១១ជាងស្រាប់តែឮសំឡេងផ្ទុះងាកមកមើលផ្ទះឃើញភ្លើងឆេះបាត់ទៅហើយ។ នៅក្នុងផ្ទះមានសាំង២ ប៊ីដុង ម៉ូតូ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀត និងបណ្តាលអោយស្លាប់កូនបង្កើតចំនួន២នាក់ ១-ឈ្មោះ សុីថា សាវឌី ភេទប្រុស អាយុ១២ឆ្នាំ និង ២-ឈ្មោះ សុីថា សុវណ្ណដា ភេទប្រុស អាយុ៥ឆ្នាំ។

លោក សេង លុច អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ថា ភ្លាមៗនោះ មិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលព័ត៌មានមានការយឺតយ៉ាវ ហើយផ្ទះនោះបានឆេះអស់ទៅហើយ ដោយបច្ចុប្បន្នមូលហេតុនៃការឆាបឆេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ