ព័ត៌មានជាតិ
ម្ចាស់ផលិតផល GSM បរិច្ចាគ១លានម៉ាសដល់រាជធានីខេត្តវាយលុកដោយ Covid
លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ប្អូនស្រីបង្កើតរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា អគ្គនាយិកាក្រុមហ៊ុនGSMCosmeticនិងជាម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡេងវ៉ាត្រាCapitalPLC បានប្រកាសជួយឧបត្ថម្ភ១លានម៉ាស់ដល់រាជធានីខេត្តដែលវាយលុកដោយសារជំងឺកូវីដ១៩។នេះបើផ្អែកតាមបង្ហោះលើផេកផ្លូវការរបស់លោកជំទាវមុននេះ។

ខេត្តដែលជាគោលដៅដែលដៅក្នុងការជួយឧបត្ថម្ភនោះមានដូចជារាជធានីភ្នំពេញខេត្តកណ្ដាលខេត្តព្រៃវែងខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យនិងបាត់ដំបងជាដើម។


លោកជំទាវឧកញ៉ាឡេងបញ្ចពណ៌ ប្អូនស្រីពៅបង្កើតអ្នកឧកញ៉ាឡេងណាវ៉ាត្រា។ ប្អូនស្រីអ្នកឧកញ៉ាដែលមានប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថា ក្រៅពីក្រុមហ៊ុនលើកផ្ទះល្វែងនិងដីឡូតិលោកជំទាវកំពុងកាន់មុខជំនួញធំៗចំនួន២ក្នុងដៃទៀតរួមមានមាន៖


ទី១គឺក្រុមហ៊ុនGSMCosmeticដែលជាផលិតផលមានស្តង់ដារអន្តរជាតិមួយកំពុងសម្រុកវាយលុកទីផ្សារនៅកម្ពុជា។

ទី២គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡេងវ៉ាត្រាCapitalPLCដែលកំពុងតែត្រៀមប្រកាសបើកដំណើរការឆាប់ៗខាងមុខនេះ។

ជាមួយនឹងកិច្ចការជួយដល់សង្គមនេះជានិច្ចកាលគេតែងតែឃើញលោកជំទាវឧកញ៉ាឡេងបញ្ចពណ៌ឧស្សាហ៍ជួយដល់សង្គមជាញឹកញយមិនចាញ់បងៗ របស់លោកជំទាវឡើយ។ កាលពីពេលថ្មីៗនេះលោកជំទាវឧកញ៉ាទើបតែបរិច្ចាគ១ម៉ឺនដុល្លារ ជូនសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាផងដែរ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍២០កុម្ភៈនិងបានឧបត្ថម្ភថវិកា៨លានរៀល ដល់គ្រួសារលោកឡៅ វណ្ណា ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ដំបូងគេនៅប្រទេសកម្ពុជាផងដែរ៕






-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍