Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​បង្កើន​ការ​វាយប្រហារ​ដោយ​ដ្រូន​ ស្រប​​នឹង​ការ​រំពឹងទុកនៃការ​ចរចា​​

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ និង ៩នាក់​ផ្សេង​​ទៀត​​​រងរបួស រួមទាំងកុមារ នៅក្នុងការវាយប្រហារដោយដ្រូន​លើអគារផ្ទះល្វែងមួយក្នុងទីក្រុង Sumy ភាគឦសានប្រទេសអ៊ុយក្រែន ខណៈតំបន់​ច្រើន​ទៀត​​ក៏​រង​ការ​វាយប្រហារដែរ​។ យោង​សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣១ខែមករានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វាយប្រហារ​ចុង​ក្រោយ​នេះកើត​មាន​ ពេល​មាន​ការ​លើក​ឡើង​អំពី​លទ្ធភាព​​​កាន់តែ​ច្រើន​នៃ​ការ​ជួប​ចរចា​​​​​​រកដំណោះស្រាយ​​​​លើ​វិបត្តិ​​​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន ជា​លក្ខណៈត្រីភាគី និង​ពហុភាគី​​ ដោយសារ​មាន​ការ​ជំរុញ​ពី​រដ្ឋ​បាល​របស់​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។​

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr  Zelenskyy បានឲ្យដឹងថា រុស្ស៊ីបានកំណត់គោលដៅលើទីក្រុង Sumy ដោយ​ប្រើ​ប្រាស់​​យន្តហោះគ្មានមនុស្សបើក ប្រភេទ​ Shahed របស់អ៊ីរ៉ង់ សរុបចំនួន៨១គ្រឿង​បើកការវាយប្រហារពេញមួយយប់ ធ្វើឱ្យខូចខាតដល់អាជីវកម្ម និងផ្ទះសម្បែងរាប់សិបខ្នង។

យោធាអ៊ុយក្រែន បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន៣៧គ្រឿងត្រូវបានបាញ់ទម្លាក់ រួមទាំងនៅ Sumy និងនៅជិតរដ្ឋធានី Kyiv ហើយ ៣៩ផ្សេងទៀតមិនបានទៅដល់គោលដៅរបស់ពួកគេទេ តែមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលបានកើតឡើងចំពោះយន្តហោះគ្មានមនុស្សបើក៥គ្រឿងដែលនៅសល់នោះទេ។ អាជ្ញាធរមូលដ្ឋាន បានបន្ថែមថា ផ្ទះល្វែងចំនួនប្រាំ និងរថយន្តជាង២០គ្រឿងបានរងការខូចខាតនៅក្នុងការវាយប្រហារនេះ។

នៅកន្លែងផ្សេងទៀត ដូច​ជា​​នៅតំបន់​​មាត់សមុទ្រ​ Odesa ភាគខាងត្បូងអ៊ុយក្រែន ក៏មានដ្រូន​របស់រុស្ស៊ីបានកំណត់គោលដៅទីក្រុងកំពង់ផែ Izmail បណ្ដាលឲ្យឃ្លាំងគ្រាប់ធញ្ញជាតិ មន្ទីរពេទ្យ និងលំនៅឋាន​ពីររង​ការ​ខូចខាត។​

យ៉ាងណាមិញរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក៏បានរាយការណ៍ផងដែរថា ទីក្រុងមូស្គូបានប្រើ​​ដ្រូន​របស់ខ្លួនចំនួន១០៤គ្រឿងវាយប្រហារលើតំបន់ Kursk និង Bryansk របស់រុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា ការ​វាយ​ប្រហារ​រវាងភាគីទាំងពីរបាន​កើន​ឡើង​ ​ប៉ុន្មាន​សប្តាហ៍​មុន​ខួប​លើក​ទី​បី​នៃ​សង្គ្រាម​នៅ​ថ្ងៃ​ទី២៤ខែ​កុម្ភៈនេះ៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម