Connect with us

ព័ត៌មានជាតិ

ទូតអាមេរិកជួបរដ្ឋមន្ត្រីយុត្តិធម៌ពិភាក្សាលើការប្រឆាំងការបោកប្រាស់តាមអនឡាញ

បានផុស

នៅ

ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាលោកស្រី Bridgette L. Walker បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ពិភាក្សាផ្ដោតលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់លើហ្វេសបុកផេកក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖ «ជំនួបពិភាក្សានេះផ្ដោតទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ដែលកំពុងរីកសាយភាយនៅក្នុងតំបន់»។

របាយការណ៍របស់ FBI សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ បង្ហាញថាការបោកប្រាស់តាមអនឡាញបានយកលុយពីពលរដ្ឋអាមេរិកបាន​ជាង ១២,៥ពាន់លានដុល្លារ កើនឡើង២២%បើធៀបនឹងឆ្នាំ២០២២។

ការបោកប្រាស់តាមអនឡាញពេលនេះបានក្លាយជាប្រធានបទសំខាន់នៅតំបន់អាស៊ានសម្រាប់ឆ្នាំថ្មី។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត និងរាជទូតប្រទេសអាស៊ានទាំង១០ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជំរុញដល់ប្រទេសក្នុងតំបន់អាស៊ានឱ្យចាត់វិធានការខ្លាំងក្លា​ដើម្បីបង្ក្រាបការលេងល្បែងស៊ីសង និងការបោកប្រាស់តាមអ៊ីនធើណិត ដោយបានលើកឡើងពីក្ដីបារម្ភចំពោះប្រតិបត្តិការឧក្រិដ្ឋកម្មជាច្រើនក្នុងតំបន់អាស៊ាន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងមហាសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា ថារដ្ឋាភិបាលគ្រោងបង្កើតគណៈកម្មាធិការចំពោះកិច្ចអន្តរក្រសួងប្រឆាំងឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញដោយថា «ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ» ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម