Connect with us

ព័ត៌មានជាតិ

​ទីលានទុកដាក់សម្រាម​គម្រោងទីក្រុងគួរឱ្យចង់រស់នៅ​ក្នុងក្រុងបាវិត បើកការដ្ឋាន​សាងសង់

បានផុស

នៅ

ទីលានទុកដាក់​សម្រាមក្រុងបាវិត​ នៃ​គម្រោងទីក្រុងគួរឱ្យចង់រស់នៅ​ ស្ថិតនៅភូមិច្រកម្ទេស​ សង្កាត់​ច្រកម្ទេស​ ក្រុងបាវិត​ ខេត្តស្វាយរៀង ដែល​មាន​ផ្ទៃ​ដី​ទំហំ ២១ ហិតា ត្រូវ​បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវ​ការ​​ហើយ ក្រោម​អធិបតេយ្យ​ភាព លោក ប៉េង ពោធិ៍សារ អភិបាលខេត្តស្វាយរៀង​ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីលានទុកដាក់សំរាម​ដែល​គ្រោង​នឹង​សាងសង់​នេះ មានផ្ទៃដីទំហំ ២១ ហិចតា ស្ថិត​ក្រោម​កិច្ចព្រមព្រៀងឥណទានសម្បទាន ដែល​ជា​គម្រោង​មួយ ស្ថិត​ក្នុង​ចំណោម​គម្រោង​ទាំង ៥ ដែល​រាជរដ្ឋាភិបាលកម្ពុជា​ បានចុះហត្ថលេខាជាមួយ ADB កាល​ពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។

​គម្រោង​នឹង​បែងចែក​ដីប្រើប្រាស់ជា២ផ្នែកធំៗគឺ៖ ផ្នែកទី១ សាងសង់រណ្តៅចាក់សំរាមចំនួន៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ចេញពីសំណល់។ ផ្នែកទី២ សាងសង់​ប៉ុស្តិសន្តិសុខ និងស្លាកសញ្ញាគម្រោង, ធុង​ស្តុក​សំណល់រាវ ​និង​ស្ពានថ្លឹងទម្ងន់ និងការិយាល័យ, ផ្លូវចូលទីតាំងគម្រោង និងផ្លូវក្នុងទីតាំងគម្រោង, ប្រព័ន្ធលូបង្ហូរ, អណ្តូងត្រួតពិនិត្យគុណភាពទឹក, កន្លែងចំណត, កន្លែងចែកចាយ និងផ្គត់ផ្គង់អគ្គិសនី, អគាររដ្ឋបាល, កន្លែងហូបហារ និងកន្លែងសម្រាក, កន្លែងញែកសំរាម, កន្លែងរៀបចំធ្វើជីកំប៉ុស,  ធុងទឹកភ្លៀង, កន្លែងផលិតហ្គាស, ស្រះទឹកភ្លៀង, ទីកន្លែងបន្ថែមសម្រាប់ទីលានញែកសំរាម, កន្លែងសម្អាតរថយន្ត របង និងសួនច្បារដែលមានដាំដើមឈើជាដើម។

ការអនុវត្តនៃគម្រោងខាងលើនេះ​ គឺបានចូលរួមលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួត​ប្រជែងទី​ក្រុងស្អាត ដោយ​ប្រែក្លាយទីក្រុងទៅ​ជា​មជ្ឈមណ្ឌលសេដ្ឋកិច្ច​តាមរយៈ​កែ​លម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និង​ពង្រឹង​សមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន។

គួរ​ជម្រាប​ថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា​ បានចុះហត្ថលេខាជាមួយ ADB លើកិច្ច​ព្រម​ព្រៀង​ឥណទានសម្បទាន​សម្រាប់គម្រោងនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១  មាន​ចំនួន ១៩៣,២០ លាន​ដុល្លារអាមេរិក។ ក្នុងនោះមាន ឥណទានសម្បទានពី ADB ចំនួន ១៨០  លានដុល្លារអាមេរិក និងការចូលរួមជា​បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២០ លានដុល្លារអាមេរិក​ ហើយមានរយៈពេលអនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៨។

ទន្ទឹមនេះ​ ភ្នាក់ងារប្រតិបត្តិគម្រោង សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរ​ឱ្យ​ចង់រស់នៅ   គឺជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវអនុវត្តអនុគម្រោងចំនួន ៥ ក្នុងនោះ​ ២ អនុគម្រោងស្ថិតក្នុងក្រុងបាវិត​ និង ២ អនុគម្រោងទៀត ស្ថិតក្នុងក្រុងប៉ោយប៉ែត និង​ក្នុងក្រុងកំពត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

NBC ជំរុញពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការបង់ ឬទូទាត់ប្រាក់ចៀសវាងនូវហានិភ័យផ្សេងៗ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អស់ពីភ្លើងឆេះព្រៃ ពេលនេះ កាលីហ្វ័រញ៉ា ប្រឈមអាកាសធាតុត្រជាក់ដល់ឆ្អឹង ម្តង

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​ប្រទះ​​ឃើញផ្នូរដ៏ធំ​២​កន្លែង​កប់​សាកសពជនចំណាកស្រុកជិត៥០​នាក់​នៅលីប៊ី​

ក្រសួងការងារ
ព័ត៌មានជាតិ៣១ នាទីutes មុន

និយោជក និងនិយោជិត៖ មន្រ្តីអធិការការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌នឹងចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រ សហគ្រាស

សន្តិសុខសង្គម៤១ នាទីutes មុន

អ្នកកាសែតដោះមីនតោនត្រូវបានដោះលែង

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម