ព័ត៌មានអន្ដរជាតិ
ឥណ្ឌា កើតហេតុការណ៍ រត់ជាន់គ្នាជាថ្មីក្នុងពិធីបុណ្យសាសនា ស្លាប់មនុស្សច្រើននាក់ទៀត
ប្រទេសឥណ្ឌា កើតមានការរត់ជាន់គ្នាជាថ្មីទៀតអំឡុងពិធីបុណ្យ Maha Kumbh Mela ខណៈហេតុការណ៍លើកមុនបានបណ្តាលឲ្យមនុស្សស្លាប់រហូតដល់ទៅ៣៩នាក់។

តាមការចុះផ្សាយរបស់ CNBC នៅថ្ងៃសុក្រទី៣១ខែមករាឆ្នាំ២០២៥ ហេតុការណ៍ថ្មីនេះ កើតឡើងក្នុងតំបន់ Jhusi នៃរដ្ឋ Uttar Pradesh ដដែល ដោយសម្លាប់មនុស្សចំនួន៧នាក់ រួមមានទាំងកុមារម្នាក់ផងដែរ។
លោក Rudra Kumar Singh មន្ត្រីប៉ូលិសក្នុងតំបន់បានប្រាប់ទៅអ្នកសារព័ត៌មានថា ដូចទៅនឹងហេតុការណ៍មុនដែរ មនុស្សបាននាំគ្នាសម្រុកទៅកាន់ Sangam ដែលជាចំណុចប្រសព្វនៃទន្លេទាំង៣ ដូចជាគង្គា យ៉ាមូណានិង សារ៉ាស្វាទី ដើម្បីមុជទឹកលាងបាប។ យើងមើលទៅ ឃើញមានមនុស្សយ៉ាងណែនតាន់តាប់។

សូមជម្រាបជាថ្មី ពិធីបុណ្យ Kumbh Mela គឺរៀបចំឡើងរៀងរាល់១២ឆ្នាំម្តងនៅ Sangam ដែលជាចំណុចប្រសព្វនៃទន្លេដ៏ពិសិដ្ឋទាំងបីគឺ គង្គា យ៉ាមូណានិង សារ៉ាស្វាទី។
អ្នកកាន់សាសនាហិណ្ឌូជឿថា ការងូតនៅក្នុងទឹកពិសិដ្ឋនេះ នឹងលាងជម្រះអំពើបាបរបស់ពួកគេ ហើយជួយឲ្យពួកគេ ទទួលបានសេចក្ដីសង្រ្គោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនានៅឥណ្ឌា មនុស្សស្លាប់ កើនដល់ ៣៩នាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ