Connect with us

សេដ្ឋកិច្ច

តម្រូវការប្រាក់កម្ចីអាជីវកម្មខ្នាតតូច ធ្លាក់ចុះនៅក្នុងត្រីមាសទី ៤

បានផុស

នៅ

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានចេញផ្សាយនៅក្នុងរបាយការណ៍ថា សន្ទស្សន៍ឥណទានសម្រាប់ជីវកម្មខ្នាតតូចបានធ្លាក់ចុះនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់​ឥណ​ទានសរុបជាង ១៣,៧៣ លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ បង្ហាញថា ពាក្យ​ស្នើសុំ​ឥណទានលក្ខណៈបុគ្គលសម្រាប់អាជីវកម្មខ្នាតតូច ដែលមានកម្ចីទុនបង្វិល កសិកម្ម សំណង់ មាន​ការធ្លាក់ចុះ ១៣,២ ភាគរយ នៃចំនួនពាក្យស្នើ​សុំ។ ដំណើរការឥណទានលក្ខណៈអាជីវកម្ម គិត​ត្រឹម​ត្រីមាសទី៤ ឆ្នាំ ២០២៤ បានធ្លាក់ចុះ ១,១%។

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានបញ្ជាក់ថា គុណភាពឥណទានលក្ខណៈអាជីវកម្ម ដែល វាស់ ដោយអនុបាតនៃ​ឥណ​​ទាន​​សំណងយឺតលើសពី ៣០ ថ្ងៃ (30+DPD) បានកើនឡើង ៨,៣ ភាគរយដែលបង្ហាញថាលទ្ធភាពនៃ​ការប្រើប្រាស់ឥណទាន និងហានិភ័យនៃការខកខា​នបង់ប្រាក់ កម្ចីមានការកើនឡើង។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា និងជាប្រធាន​នា​យក​ប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ឥណទានមិន​ដំណើរការចាប់​ផ្ដើម​កើន​​ឡើងនៅឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែនៅដំណាច់ឆ្នាំ ២០២៤ ឥណទានមិន​ដំណើរ​ការធ្លាក់ចុះបន្តិច ហើយទំនងវិស័យនេះ នឹងមានភាពល្អប្រសើរចាប់ពីឆ្នាំ ២០២៥ នេះ។

បើតាមលោក តូច ចៅចេក វិស័យធនាគារនៅក្នុងឆ្នាំ ២០២៤ ជាពិសេសប្រាក់សន្សំធនា​គាររីកចម្រើនច្រើន បើតាមរបាយ​ការណ៍របស់ធនាគារជាតិ កាលពីពាក់កណ្ដាលឆ្នាំ ២០២៤ រីកចម្រើនរហូតដល់ ១៣% ហើយសម្រាប់ឥណទាន គឺរីកចម្រើនជាង ២%។

លោក តូច ចៅចេក បានប្រាប់ថា ប្រាក់កម្ចី និងបញ្ញើ មិនមានហានិភ័យក្នុងវិស័យធនាគារ​នោះ ទេ ពោលគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យធនាគារទាំងមូល ខណៈ​សមតុល្យប្រាក់​សន្សំ​ទើប តែបាន ៥២ ពាន់លានដុល្លារ រីឯសមតុល្យប្រាក់កម្ចីចំនួន ៥៩ ពាន់លានដុល្លារ។

យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិ​ថិជន​ប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះ​ឥណទាន​អតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម