ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យចុះយកសំណាកលើអ្នកពាក់ព័ន្ធជាមួយស្ត្រីពីរនាក់ម្ដាយនិងកូនដែលសង្ស័យកើតកូវីដ១៩
ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានបន្តចុះយកសំណាកអ្នកដែលប៉ះពាល់ផ្ទាល់រួមទាំងអ្នកដែលប៉ះពាល់ប្រយោលជាមួយស្ត្រីម្នាក់រួមទាំងកូនប្រុសអាយុ២ឆ្នាំដែលត្រូវបានខាងក្រសួងចុះមកយកកាលពី២ថ្ងៃមុនព្រោះសង្ស័យឆ្លងកូវីដ១៩នោះ។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងនៅវេលាម៉ោង១៨និង០០នាទីព្រលប់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២១នេះថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកបានសហការជាមួយកម្លាំងក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បន្តចុះយកសំណាកលើកទី១នៅហាងយីហោ ភូមិ អ៊ីតធើរី &បៀរ ដែលមានទីតាំងផ្លូវលេខ៦១ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលអ្នកជំងឺកូវីដ-១៩ចំនួន៣៦នាក់ ប្រុស១៧នាក់ ដែលខាងក្រសួងសុខាភិបាលតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
គួរបញ្ជាក់ផងដែរថា អ្នកដែលចូលរួមធ្វើចត្តាឡីស័កចំនួន៣៦នាក់នោះគឺអ្នកជិតខាងដែលសង្ស័យថាខ្លួនបានប៉ះពាលផ្ទាល់ឬប្រយោលដែលស្ត្រី២នាក់ម្តាយនិងកូនប្រុសអាយុ២ឆ្នាំត្រូវបានកម្លាំងក្រសួងសុខាភិបាលចុះយកទៅព្យាបាលកាលពីថ្ងៃទី១៦ ខែមីនាលុះដល់ល្ងាចថ្ងៃទី១៨ខែមីនានេះក៏ខាងក្រសួងសុខាភិបាលចុះមកយកសំណាកលើកទី១លើអ្នកដែលសង្ស័យថាខ្លួនបានប៉ះពាល់ប្រយោលឬផ្ទាល់ជាមួយអ្នកឆ្លងកូវីដ១៩នោះដើម្បីទប់ស្កាត់កុំឲ្យមានការីករាលនៃជំងឺនេះកាន់តែធំឡើងថែមទៀត៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ