ព័ត៌មានជាតិ
ប្រធានរដ្ឋសភាជំរុញអាស៊ែបៃហ្សង់វិនិយោគកសិកម្មកម្ពុជាសម្រាប់នាំចេញ
ប្រធានរដ្ឋសភា សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានជំរុញដល់ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់លោក ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ទាក់ទាញអ្នកវិនិយោគពីប្រទេសលោកមកកាន់កម្ពុជាទៅលើឧស្សាហកម្មកែច្នៃ ថាមពល កសិកម្ម សុខាភិបាល។

ថ្លែងក្នុងជំនួបជាមួយលោក ស៊ូវគី មេឌីហ្សាដា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងពីសក្ខានុពលនៃកំពង់ផែកម្ពុជាដែលផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនចេញចូលតាមផ្លូវទឹក។
សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ និងបង្កើនការវិនិយោគផងដែរ ក្នុងនោះការនាំចេញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ម្រេច ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងវិស័យសុខាភិបាលជាដើម។

ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់លោក ស៊ូវគី មេឌីហ្សាដា បានគូសបញ្ជាក់ថានឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀតដោយនៅក្នុងនោះ បានសន្យាថានឹងកៀរគរអ្នកវិនិយោគអាស៊ែបៃហ្សង់ មកកម្ពុជាបន្ថែមទៀត។
ប្រទេសអាស៊ែបៃហ្សង់គឺប្រទេសពុំមានព្រំដែនសមុទ្រអន្តរជាតិនោះទេដែលជាហេតុធ្វើឱ្យមានការលំបាកក្នុងការនាំចេញរបស់ខ្លួន។ ទំនិញចំបងនៃការនាំចេញរបស់ប្រទេសនេះគឺប្រេង និងឧស្ម័នធម្មជាតិដែលគ្រប់គ្រងលើការនាំចេញ៩៥% ហើយមធ្យោបាយនៃការនាំចេញបានគឺត្រូវបញ្ជូនតាមបំពង់ឧស្ម័នទៅកានតួគី រុស្សី និងសមុទ្រខ្មៅ មុននឹងត្រូវបញ្ចេញទៅកាន់ទីផ្សារអន្តរជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ