ព័ត៌មានជាតិ
សាលារៀននៅតំបន់ដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ទទួលបានអំណោយ និងសម្ភារៈសិក្សាមួយចំនួនពីសប្បុរសជន
សប្បុរជនមួយដែល ដែលមកពីក្រុមហ៊ុន GMI លក់សំបកកង់និងប្រេងម៉ាសុីន នៅរាជធានីភ្នំពេញ បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តមណ្ឌលគិរី រួចក៏បាននាំយកអំណោយសម្ភារៈសិក្សាមួយចំនួនដើម្បីចែកជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាពូរ៉ាប៉េត ស្ថិតក្នុងភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។
លោក ហេង ដែលជាតំណាងក្រុមហ៊ុនGMI បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ថា ស្របពេលថ្ងៃឈប់ នាឱកាសបុណ្យចូលឆ្នាំចិន ក្រុមហ៊ុន និងសាច់ញាតិពួកគេក៏បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តមណ្ឌលគិរី ហើយបានទទួលបានដំណឹងណែនាំពីក្រុមក្លិប Off Rroud គោព្រៃមណ្ឌលគិរី ថាមានសាលាបឋមសិក្សាមួយ មានសិស្សានុសិស្សខ្វះសម្ភារៈសិក្សា ហើយក្រុមហ៊ុនGMI បានសហការគ្នា បាននាំយកសម្ភារៈសិក្សាមួយចំនួនទៅចែកជូនសិស្សានុសិស្សនៅតំបន់នោះតែម្តង។ សម្ភារៈសិក្សារួមមាន កាតាបស្ពាយចំនួន១២៨ ប៊ិចសៀវភៅជិត៣០០ នឹងថវិកាមួយចំនួនទៀតផងដែរ។
លោកបានបញ្ជាក់ថា បើមានឱកាសក្រោយទៀត រូបគេនឹងបបួលគ្នីគ្នា បងប្អូនសាច់ញាតិ មកកម្សាន្តក្នុងខេត្តមណ្ឌលគិរីនេះម្តងទៀត ហើយអាចយកអំណោយដូចជាសម្ភារៈសិក្សាផ្សេងៗ ទៅចែកជូនសាលាបឋមសិក្សាណាដែលខ្វះសម្ភារៈសិក្សាពិតប្រាកដ តាមរយៈលោកប្រធានក្លឹបគោព្រៃមណ្ឌលគិរីផងដែរ។
ជាមួយគ្នានេះ លោក ទូច រស្មី ប្រធាក្លិប off Rroud គោព្រៃមណ្ឌលគិរី ក៏បានឲ្យដឹងផងដែថា ក្នុងនាមប្រធានក្លិបតែងតែដឹកនាំក្រុមដែលមានរថយន្តចំនួន១៥គ្រឿង ហើយក្រុមខ្លួនមានពេលទំនេរគ្រប់គ្រាន់ លោកតែងដឹកនាំធ្វើដំណើរកម្សាន្តបែបផ្សងព្រេង តាមរមណីយដ្ឋានផ្សេងៗ ឬតាមបណ្តាភូមិជនបទដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ដើម្បីដំណើរកម្សាន្តផង ហើយឃើញពីទុក្ខលំបាករបស់សិស្សានុសិស្សដែលសិក្សានៅសាលាជនបទឆ្ងាយពីទីរួមខេត្ត ដូច្នេះក្នុងនាមប្រធានក្លិបតែងតែប្រមូលថវិកាគ្នា ទិញសម្ភារៈសិក្សាទៅចែកជូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាត។
លោកបន្ថែមថា ទន្ទឹមនឹងនោះលោកក៏ធ្លាប់បានអំពាវនាវទៅដល់សប្បុរសជនផ្សេងទៀត ក៏ដូចជាបណ្ដាក្រុមហ៊ុនសហគ្រាស បើមានបំណងចង់ឧបត្ថម្ភសម្ភារៈផ្សេងៗទៅដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតនៅក្នុងខេត្តមណ្ឌលគិរី ហើយពេលកន្លងមក ក្លិបក៏បានក៏ធ្លាប់ពាំនាំយកសម្ភារៈមួយចំនួនដែលបានមកសប្បុរសជន នឹងបណ្តាក្រុមហ៊ុនផ្សេងៗ ទៅឧបត្ថម្ភដល់សិស្សានុសិស្សដទៃទៀតផងដែរ ដែលមានជីវភាពខ្វះខាត សិក្សានៅ តំបន់ឆ្ងាយពីទីរួមខេត្តផងដែរ។
លោកប្រធានក្លិបរូបនេះបានបញ្ជាក់ថា លោកនឹងព្យាយាមកៀងគររកសប្បុរសជនក៏ដូចជាក្រុមហ៊ុនសហគ្រាសផ្សេងៗបន្ថែមទៀតដែលមានបំណងចង់ឧបត្ថម្ភទៅដល់សិស្សានុសិស្សដែលរស់នៅទីជនបទឆ្ងាយហើយខ្វះសម្ភារៈសិក្សា អាចទំនាក់ទំនងមកក្លិបគោព្រៃមណ្ឌលគិរីផ្ទាល់ លោករង់ចាំទទួលស្វាគមន៍ ដោយរីករាយបំផុត ហើយក៏សូមថ្លែងអំណរគុណទុកជាមុនផងដែរ៕
អត្ថបទ៖រៀម សុខហេង
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច