Connect with us

ព័ត៌មានអន្ដរជាតិ

​នាយក​​ IAEA ​ទៅ​ទស្សនកិច្ចអ៊ុយក្រែន ​ខណៈ​ពូទីន​​និង​​ត្រាំ​​ក៏​រក​ពេលជួបគ្នា​

បានផុស

នៅ

នាយក​ទីភ្នាក់ងារ​​​​​ថាមពល​បរមាណូអន្តរជាតិ (IAEA) ​នឹង​​​ទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ុយក្រែន​​នៅ​សប្តាហ៍​ក្រោយ​ ដើម្បីពិភាក្សា​​​​​​កម្រិត​ខ្ពស់​ស្តី​ពី​សន្តិសុខ​​ថាមពល​​​​នុយក្លេអ៊ែរ ដែល​ថាមពល​របស់​ប្រទេស​នេះ​រង​​ការ​វាយ​ប្រហារពីសំណាក់​រុស្ស៊ី​​យ៉ាង​ខ្លាំង​​​ រីឯ​មុខ​ដឹកនាំ​រុស្ស៊ី​និង​សហរដ្ឋ​​អាមេរិក​ក៏​នឹង​​​​រក​ផ្លូវជួបគ្នា​ឆាប់ៗ​​។

អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi។ TASS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារ IAEA បាន​លើក​ឡើង​ថា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi នឹងធ្វើដំណើរទៅអ៊ុយក្រែននៅ​ថ្ងៃ​ទី​៤​ខែកុម្ភៈ​ សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់នៅទីក្រុងកៀវ​ ដែលក្នុងនោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីជួយទប់ស្កាត់ឧបទ្ទវហេតុនុយក្លេអ៊ែរក្នុងអំឡុងពេលជម្លោះយោធានឹងត្រូវបានពិភាក្សា។

​សេចក្តី​ប្រកាស​របស់ IAEA ​បាន​ឲ្យដឹងថា ​ដំណើរទស្សនកិច្ច​លើក​នេះ នឹងក្លាយជាបេសកកម្មលើកទី១១​ទៅកាន់ប្រទេសអ៊ុយក្រែន ដែលដឹកនាំដោយអគ្គនាយកផ្ទាល់ ចាប់តាំងពីជម្លោះប្រដាប់​អាវុធ​​​បានចាប់ផ្តើមជិតបីឆ្នាំមុន។ បេសកកម្ម​នេះ​ដែរ​ ក៏​បាន​បង្ហាញពីការ​ប្តេជ្ញាចិត្តឥតងាករេរបស់ IAEA ក្នុងការជួយអ៊ុយក្រែនក្នុងការធានាសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ។

លោក Grossi ត្រូវ​បានស្រង់​សម្តីដូច​និយាយថា៖«ដោយសារតែស្ថានភាពទាំងមូលនៅតែមិនច្បាស់លាស់ និងផុយស្រួយ ការងាររបស់យើងនៅទីនោះនៅតែចាំបាច់”។

​តាមសេចក្តី​រាយការណ៍​របស់​​ទីភ្នាក់ងារ​ព័ត៌មាន TASS លោក Alexey Likhachev នាយកប្រតិបត្តិនៃសាជីវកម្មថាមពលអាតូមិករដ្ឋ Rosatom របស់រុស្ស៊ី មានបំណងបន្តការពិគ្រោះយោបល់ជាមួយ លោក​ Grossi នៅឆ្នាំ២០២៥ ប៉ុន្តែ​កាល​បរិច្ឆេទ​ជាក់​លាក់​មិនត្រូវបាន​​​កំណត់​នៅឡើយ​​​។

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ក្រុម IAEA ដែលមានវត្តមាននៅរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន (NPPs) បានបន្តរាយការណ៍អំពីហានិភ័យ​​ជាប្រចាំ​ ដែល​រោងចក្រកំពុងប្រឈម ជាមួយនឹងការចង្អុលបង្ហាញជាច្រើនអំពីសកម្មភាពយោធានៅជិតកន្លែងនោះ។

ចាប់​តាំងពីសង្គ្រាម​ផ្ទុះ​ឡើង​ជិត​៣ឆ្នាំ​មក​នេះ រុស្ស៊ីបាន​វាយប្រហារមីស៊ីលជាច្រើនគ្រាប់សំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន រួមទាំងប្រព័ន្ធថាមពលផងដែរ។ ការវាយប្រហារទាំងនេះបាននាំឱ្យមានការដាច់ភ្លើងយ៉ាងទូលំទូលាយ និងប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលខាងក្រៅដល់រោងចក្រនុយក្លេអ៊ែរទាំងបួនរបស់អ៊ុយក្រែន ដែលបង្កការគំរាមកំហែងដោយប្រយោលដល់ប្រតិបត្តិការប្រកបដោយសុវត្ថិភាពរបស់ពួកគេ។

IAEA ​បាន​លើក​ឡើង​កាលថ្ងៃទី​៣០ខែ​មករា​ថា នៅឯ Zaporizhzhya NPP (ZNPP) ក្រុម IAEA បានឮការផ្ទុះ​អាវុធ​​ជារៀងរាល់ថ្ងៃចេញពីខាងក្រៅរោងចក្រ រួមទាំងការផ្ទុះជាច្រើននៅចម្ងាយជិតនៅថ្ងៃនោះ​ ប៉ុន្តែ​​មិនមានការរាយការណ៍ពីការខូចខាតដល់រោងចក្រនោះទេ។​

ក្នុង​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ ​ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន បាន​​​​បង្ហាញ​ពី​បំណង​​ជួប​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ដែលទើប​​ឡើង​កាន់​អំណាច​ លោក ដូណាល់ ត្រាំ ដោយ​គ្មានវត្តមាន​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី។ រុស្ស៊ី​តែងតែ​បង្ហាញ​ជំហរចរចា​ជាមួយ​​សហរដ្ឋអាមេរិក​ជាជាង​ថ្នាក់​ដឹកនាំអ៊ុយក្រែន និងធ្លាប់​បាន​ចោទ​ថា សង្គ្រាម​នេះ​កើត​ឡើង​ដោយ​សារ​តែ​បស្ចឹមប្រទេស​​ទៀតផង​៕​

ដោយ រ៉ាន់ រើយ​

​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ដែលទើប​​ឡើង​កាន់​អំណាច​ លោក ដូណាល់ ត្រាំ។​ TASS
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម