Connect with us

សេដ្ឋកិច្ច

អ្នកជំនាញអះអាង តម្លៃមាសក្នុងស្រុក នឹងហក់ឡើងដល់ ៣ ៥០០ ទៅ ៣ ៧០០ ដុល្លារ ក្នុងមួយតម្លឹង

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃហាងឆេងមាសមាននិន្នាការកើនឡើង បន្ទាប់​​ពីការកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities​ ប្រាប់​​កម្ពុជាថ្មីនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះថា តម្លៃហាងឆេងមាស​នឹងបន្ត​ហក់​ឡើងដល់ ៣ ០០០ ដុល្លារ ក្នុងមួយអោន ឬស្មើនឹង ៣ ៥០០ ទៅ ៣៧០០ ដុល្លារ នៅកម្ពុជា។

ហាងឆេងមាសកំពុងជួញដូរនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥នេះក្នុងតម្លៃ ២ ៧៩០ ដុល្លារ ក្នុងមួយអោន នៅក្នុងទីផ្សារអន្តរ​ជាតិ ឬស្មើនឹង ៣ ៣៦១ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។ សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣៣២ ដុល្លារ ក្នុងមួយជី។

បើតាមលោក ឡុង សំណាង តម្លៃមាសនឹងបន្តកើនឡើងទៀត ដោយសារភាពមិន​ច្បាស់លាស់​ក្នុងការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការចាត់ចែងរបស់ប្រធានាធិបតីថ្មី លោក ដូណាល់ ត្រាំ។

ម្យ៉ាងទៀត ការដាក់សម្ពាធ​ពន្ធ​របស់​​លោក ដូណាល់ ត្រាំ ទៅលើប្រទេស ក៏ដូចជាវិនិ​យោគិន​ធំៗ​មួយចំនួន ដែលនាំចូល​ទៅអា​មេរិក កត្តានេះនាំឱ្យថ្លៃទំនិញ និងអតិផរណាកើន​ឡើងផង​ដែរ។

លោក ឡុង សំណាង បញ្ជាក់ថា៖ «គោលនយោបាយហិរញ្ញវត្ថុធនាគារកណ្ដាលអាមេរិក កំពុង​ស្ថិតក្នុងអត្រាការប្រាក់មួយខ្ពស់ ២០២៥ នេះ ធនាគារកណ្ដាលអាមេរិក ក៏នឹងអាច​បន្ធូរ​បន្ថយ​នូវ​អត្រាការប្រាក់បន្ថែមតៀត ដែលរុញច្រានឱ្យរូបិយបណ្ណដុល្លារធ្លាក់ចុះ ហើយតម្លៃហាងឆេង​មាសនឹងកើនឡើងដោយស្វ័យប្រវត្តិ»។

លោក ឡុង សំណាង បានបន្ថែមថា ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ សង្គ្រាម ឬវិវាទ​របស់​ប្រទេសមួយចំនួន អាចនឹងកើតឡើងនៅក្នុងឆ្នាំ ២០២៥ បន្តទៀត ដែលរុញច្រាន​ឱ្យ​មាស​កើន​ឡើងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម