Connect with us

ព័ត៌មានអន្ដរជាតិ

EU រកឃើញថា វ៉ាក់សាំង AstraZeneca មិនមានហានិភ័យខ្ពស់នៃការកកឈាមនោះទេ

បានផុស

នៅ

រដ្ឋឈានមុខរបស់សហភាពអ៊ឺរ៉ុប (EU) គ្រោងនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដ Oxford-AstraZeneca ឡើងវិញបន្ទាប់ពីនិយតករឱសថអឺរ៉ុបបានសន្និដ្ឋានថា វ៉ាក់សាំងនេះមានសុវត្ថិភាពនិងប្រសិទ្ធភាព។

ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បានពិនិត្យឡើងវិញនូវវ៉ាក់សាំងនេះ បន្ទាប់ពីរដ្ឋ EU ចំនួន១៣បានផ្អាកការប្រើប្រាស់ ដោយសារការភ័យខ្លាចពាក់ព័ន្ធទៅនឹងកំណកឈាម។

This image has an empty alt attribute; its file name is 18-march_daily-1024x683.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

EMA បានរកឃើញថា វ៉ាក់សាំងនេះមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការកកឈាមនោះទេ។

ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលីនិងអេស្ប៉ាញនិយាយថា ពួកគេនឹងបន្តប្រើប្រាស់វ៉ាក់សាំងនេះវិញ។

This image has an empty alt attribute; its file name is 117618521_hi066155444-1.jpg

វាអាស្រ័យលើរដ្ឋនីមួយៗរបស់ EU ក្នុងការសម្រេចថាតើពេលណាត្រូវចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca ឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស៊ុយអែតបាននិយាយថា ខ្លួនត្រូវការពេលវេលាពីរបីថ្ងៃដើម្បីសម្រេចចិត្ត។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវដល់បណ្តាប្រទេសនានាឲ្យបន្តប្រើប្រាស់វ៉ាក់សាំងនេះ ហើយគ្រោងនឹងចេញផ្សាយលទ្ធផលនៃការពិនិត្យរបស់ខ្លួនទៅលើសុវត្ថិភាពរបស់វ៉ាក់សាំងនេះនៅថ្ងៃសៅរ៍។

This image has an empty alt attribute; its file name is im-313312-1024x1024.jpg

ការស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះ គឺផ្តោតលើករណីមួយចំនួនតូចនៃជំងឺឈាមមិនធម្មតា។ ជាពិសេស ទីភ្នាក់ងារនេះបានសម្លឹងមើលករណីនៃការកកឈាមនៅក្នុងក្បាល។

ការសម្រេចចិត្តផ្អាកប្រើប្រាស់វ៉ាក់សាំងនេះ បានធ្វើឲ្យមានការព្រួយបារម្ភអំពីល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ ដែលកំពុងរងផលប៉ះពាល់រួចទៅហើយដោយសារតែកង្វះការផ្គត់ផ្គង់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ នាយក​​រដ្ឋ​​មន្ត្រី​​ថៃ​​ជា​បុគ្គល​ទី​​១​​ចាក់​វ៉ាក់សាំង​ Astra​Zeneca​ នៅ​​ថៃ

ចុចអាន៖ WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំង AstraZeneca ព្រោះថា គ្មានភស្តុតាងអំពីការកកឈាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេង សារី
នយោបាយ៥ នាទីutes មុន

សម្ដេចតេជោមិនដែលចាត់ទុកលោក សេង សារី ជាចារកម្មទេ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម