Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ៖ ការនាំចេញអង្ករនឹងធ្លាក់ចុះឆ្នាំនេះ ខណៈការប្រកួតប្រជែងកើន

បានផុស

នៅ

រដ្ឋាភិបាលថៃរំពឹង​ថា​ ការនាំចេញ​អង្កររបស់​ប្រទេស​ខ្លួន​នឹង​ធ្លាក់ចុះ​ខ្លាំង​នៅឆ្នាំ ២០២៥ នេះ ចំពេលដែល​ការ​ប្រកួតប្រជែង​លើ​ការផ្គត់ផ្គង់​ជាសកលកាន់តែកើន​ឡើង​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរង​រដ្ឋាភិបាល​ថៃ លោក Anukool Pruksanusak ឥណ្ឌាបានបញ្ចប់ការហាមឃាត់របស់ខ្លួនលើការនាំចេញអង្ករ ខណៈផលិតកម្មបានកើនឡើងទាំងក្នុងប្រទេសនាំចេញ និងនាំចូល ចំពេល​ដែល​ការ​រំខាន​ដោយ​គ្រោះ​រាំងស្ងួតក៏ថយចុះ​។

លោក​បាន​បន្ត​ថា ​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​នាំ​ចូល​ដ៏​សំខាន់​មួយ ​អាច​នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​អង្ករ ​ខណៈ​ផលិតកម្ម​ក្នុង​ស្រុក​របស់​​ប្រទេស​នេះ​​កើន​ឡើង ហើយ​ស្បៀង​ក្នុង​ស្តុក​ទុក​នៅ​តែ​មាន​ច្រើន។

ថៃបាន​នាំចេញ​អង្ករប្រមាណ​ ៩,៩៥ លាន​តោន​ នៅឆ្នាំ ២០២៤ ដោយ​កើន​លើស​គោលដៅស្ទើរតែ ១ លាន​តោន​ ជាមួយ​នឹង​ចំណូលប្រមាណ​ ៦,៤៣ ប៊ីលាន​ដុល្លារ​។ ការនាំចេញ​បាន​កើន​ឡើង ១៣ ភាគរយ បើ​គិតពីបរិមាណ​ និង​ ២៧ ភាគរយ បើគិតពីតម្លៃ។

យោង​តាម​លោក Anukool ទំហំនៃការនាំចេញប្រចាំឆ្នាំ ២០២៤ គឺខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ ដែលបណ្តាលមកពីការធ្លាក់ចុះនៃផលិតកម្មស្រូវជាសកល និងការខិតខំប្រឹងប្រែងរបស់ប្រទេសអតិថិជន​ដើម្បី​ពង្រឹងសន្តិសុខស្បៀង។

យ៉ាងណាមិញ លក្ខខណ្ឌបែប​នេះនឹង​ផ្លាស់ប្តូរនៅឆ្នាំ ២០២៥ ដោយការនាំចេញសរុប​អាច​ធ្លាក់ចុះ​រហូតដល់ ៧,៥ លាន​តោន ដោយសារតែ​កំណើន​ផលិតកម្ម​ ខណៈ​តម្រូវ​ការធ្លាក់ចុះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ត្រីជំនាញសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យថ្មីទាក់ទិន ស្ថានភាពជំងឺអេដស៍នៅកម្ពុជា នៅឆ្នាំ ២០២៥

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ
សន្តិសុខសង្គម១៩ នាទីutes មុន

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ គ្រោងបំពាក់​លេខ Hotline 118 នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីអន្តរាគមន៍ទាន់ពេលវេលា

ម្ទេសខ្មាំង
ព័ត៌មានជាតិ៣៥ នាទីutes មុន

សហគមន៍មួយក្នុងខេត្តព្រះវិហារដើរតួសំខាន់ក្នុងការដាំម្ទេសខ្មាំង

ជីវិតកម្សាន្ដ៤១ នាទីutes មុន

ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រសួងការងារ ប្រកាសតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៧ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

សន្តិសុខសង្គម១៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៩ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម