Connect with us

ព័ត៌មានជាតិ

អាមេរិកមិនទាន់ជូនព័ត៌មានមកកម្ពុជាទាក់ទងនឹងការបញ្ជូនពលរដ្ឋខ្មែរមកវិញនៅឡើយទេ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា រហូតមកដល់ពេលនេះក្រសួងនៅមិនទាន់ទទួលបានការជូនព័ត៌មានផ្លូវការណាមួយពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែរដែលរស់នៅអាមេរិកខុសច្បាប់មកកម្ពុជានៅឡើយទេ ទោះជាយ៉ាងណាលោកថាកម្ពុជានឹងសហការពេញលេញលើការបញ្ជូននិងទទួលពលរដ្ឋខ្មែរត្រលប់មកវិញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអារិក ហៅកាត់ថា ICE ដែលកម្ពុជាថ្មី​ទទួលបាន បង្ហាញថាមានជនអន្តោប្រវេសន៍កម្ពុជា ១ ៧៤៧នាក់ស្ថិតក្នុងបញ្ជីបញ្ជូនត្រលប់មកប្រទេសកំណើតវិញ។ សហរដ្ឋអាមេរិកស្នើឲ្យរដ្ឋាភិបាលបរទេសចាត់វិធានការសមស្របដើម្បីបញ្ជាក់សញ្ជាតិរបស់ជនដែលសង្ស័យ រួមមានការសំភាសន៍ ការចេញឯកសារធ្វើដំណើរទាន់ពេល និងទទួលយកការវិលត្រឡប់របស់ជនជាតិរបស់ពួកគេ។ 

ទាក់ទងនឹងករណីនេះអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ថាក្រសួងនៅមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីអាមេរិកពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាក្នុងបរិបទថ្មីនេះនៅឡើយទេ។ ទោះជាយ៉ាងណាកម្ពុជានឹងសហការល្អជាមួយអាមេរិកលើការបញ្ជូន និងទទួលពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជា ស្របតាមស្មារតីនៃ MOU ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ។

អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី 

លោកបញ្ជាក់ថា៖ «កន្លងមកក៏មានកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសទាំងពី ក្នុងការធ្វើសមាហរណកម្មពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញ ទៅក្នុងសហគមន៍ដែលគេត្រូវរស់នៅជាមួយដែរ  ហើយកិច្ចសហប្រតិបត្តិការនេះ ក៏នឹងត្រូវបន្តទៀតដែរ»។

គួរឱ្យដឹងថាបន្ទាប់ពីចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាលើកទី២ លោក ដូណាល់ ត្រាំ បានប្ដេជ្ញានូវការសន្យារបស់ខ្លួនក្នុងការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ពីសហរដ្ឋអាមេរិកឱ្យអស់តាមរយៈការបញ្ជូនចេញទ្រង់ទ្រាយធំ។ យោងតាមការិយាល័យស្ថិតិរបស់ក្រសួងសន្ដិសុខមាតុភូមិអាមេរិក ជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណ ១១លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម