Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំចិន៣ថ្ងៃ សៀមរាបទទួលបានភ្ញៀវទេសចរជាង១០ម៉ឺននាក់

បានផុស

នៅ


ប្រធានមន្ទីរទេសចរខេត្តសៀមរាបស្តីទី លោក ធីម សេរីវុឌ្ឍ បានឲ្យកម្ពុជាថ្មីដឹងថា ក្នុងរយៈពេល៣ថ្ងៃមានចំនួនភ្ញៀវទេសចរនៅក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី ២៩-៣១ ខែមករា ឆ្នាំ២០២៥ មានភ្ញៀវទេសចរមកលេងខេត្តសៀមរាបសរុបមានចំនួន ១២៤,០៤៣នាក់ កើនឡើងប្រមាណ ៨.៩២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួនប្រមាណ ១១៣,៨៨៦ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធីម សេរីវុឌ្ឍ បានបន្តទៀតថា ទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តដើរកម្សាន្តមានចំនួនប្រមាណ ១០៦,១០០ នាក់ កើនឡើងប្រមាណ ៦.៥៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួនប្រមាណ ៩៩,៦០០ នាក់។

ទេសចរបរទេសមានចំនួន ១៧,៩៤៣ នាក់ កើនឡើង ២៥.៦០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ១៤,២៨៦ នាក់ហើយភាគច្រើនភ្ញៀវទេសចរ បានទៅកំសាន្តនៅប្រាសាទអង្គរវត្ត, ប្រាសាទភ្នំបាខែង, ប្រាសាទបន្ទាយស្រី និងប្រាសាទបន្ទាយក្ដីយ៉ាងច្រើនកុះករផងដែរ។

ដោយ​៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម