Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី ជួបព្យុះភ្លៀង ស្លាប់មនុស្ស៥នាក់ និងជាង ៥ ០០០នាក់ទៀត ត្រូវជម្លៀស

បានផុស

នៅ

ដ្បិតតែរដូវនេះ ប្រទេសមួយចំនួនហាក់ធូរស្បើយពីការវាយប្រហារដោយគ្រោះធម្មជាតិក៏ពិតមែន ប៉ុន្តែនៅឯម៉ាឡេស៊ីឯណោះ កំពុងរងការវាយប្រហារដោយព្យុះភ្លៀង បណ្តាលឲ្យមានមនុស្សស្លាប់និងជម្លៀសខ្លួនចេញពីផ្ទះសម្បែង។

(រូបថត៖ Bernama)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Straits Times កាលពីថ្ងៃសុក្រទី៣១ខែមករាឆ្នាំ២០២៥, ព្យុះភ្លៀងបានវាយប្រហាររដ្ឋរបស់ម៉ាឡេស៊ីចំនួន២នៅលើកោះ Borneo ដូចជា Sabah និង Sarawak ដោយសម្លាប់មនុស្សចំនួន៥នាក់ និងបង្ខំឲ្យជាង ៥ ០០០នាក់ ត្រូវភ្លៀសខ្លួនទៅទីទួលសុវត្ថិភាព។

ប៉ុន្មានថ្ងៃមកនេះ រដ្ឋទាំងពីរត្រូវរងគ្រោះដោយភ្លៀងធ្លាក់កម្រិតជាង ៧០០មិល្លីម៉ែត្រ ហើយភ្លៀងធ្លាក់យ៉ាងគំហុក ក៏បង្កជាបំណាក់ដី វាយប្រហារផ្ទះប្រជាពលរដ្ឋផងដែរ។

(រូបថត៖ Bernama)

ស្របពេលជាមួយគ្នានោះ ភ្នាក់ងារឧតុនិយមម៉ាឡេស៊ី បានចេញការព្យាករថា ព្យុះភ្លៀងនឹងមិនទាន់ធូរស្បើយឡើយនៅប៉ុន្មានថ្ងៃខាងមុខ ដូច្នេះពលរដ្ឋត្រូវប្រយ័ត្ននិងស្តាប់តាមការណែនាំរបស់អាជ្ញាធរ ជាប់ជានិច្ច៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម នឹងជួបព្យុះភ្លៀងនៅថ្ងៃបុណ្យណូអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម