Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ និង​​ចិន​​ជួប​​គ្នា​ក្នុង​​កិច្ច​​ប្រជុំ​​កំពូល​ម្សិល​​មិញ​​ព្រមាន​​គ្នា​ចាស់​​ដៃ​​ទៅ​វិញ​ទៅ​មក

បានផុស

នៅ


រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក Antony Blinken  បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៨ ខែ​មីនា ម្សិល​មិញ​នៅក្នុង​ការ​បើក​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរ​២ថ្ងៃជា​​មួយ​សមភាគី​ចិន​នៅអាឡាស្កា​ថា ទង្វើ​របស់​ប្រទេស​​ចិន​«គំរាម​​កំហែង​ដល់​សណ្ឋាប់​ធ្នាប់​ផ្នែក​លើ​ច្បាប់​រក្សា​ស្ថេរភាព​សកល។

កិច្ច​ប្រជុំ​កំពូល Anchorage រវាង​អាមេរិក និង​ចិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken បាន​និយាយ​នៅ​កិច្ច​ប្រជុំ​កំពូល​ទី​ក្រុង Anchorage ជា​មួយ​មន្ត្រី​ការ​ទូត​បក្ស​កុម្មុយនីស​ចិន​​កំពូល​លោក Yang Jiechi និង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសលោក Wang Yi ថា ភាគី​អាមេរិក​នឹង«​ពិភាក្សា​ពី​កង្វល់​ស៊ី​ជម្រៅ​របស់​យើង​ចំពោះសកម្មភាព​របស់​ចិន រាប់​បញ្ចូល​ទាំង​តំបន់​ស៊ីនជាំង»​ដែល​រដ្ឋបាល​ទី​ក្រុង​វ៉ាស៊ីនតោន​​បាន​ចោទ​ប្រកាន់​រដ្ឋបាល​ទី​ក្រុង​ប៉េកាំងពី​បទ​«​អំពើ​ប្រល័យ​ពូជសាសន៍​»​ប្រឆាំង​នឹង​មូស្លីម Uyghur។

លោក​បន្ថែម​ថា នឹង​មាន​ការ​សន្ទនា​​ពី​«ទី​ក្រុង​ហុងកុង កោះ​តៃវ៉ាន់ ការ​វាយ​ប្រហារតាម​អ៊ីនធើណេត លើ​សហរដ្ឋ​អាមេរិក ការ​បង្ខិត​បង្ខំផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​សម្ព័ន្ធ​ភាព​របស់​យើង»។

ភាគី​អាមេរិក

ទី​​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានា​ធិបតី ចៃ បៃដិ លោក Jake Sullivan បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​មិន​ចង់​មាន​ជំលោះ​ជា​មួយ​ប្រទេស​ចិន​ទេ ប៉ុន្តែស្វាគមន៍​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​ជា​មួយ​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​ខ្លួន។

លោក Sullivan បាន​ព្រមាន​ថា ៖«ហើយ​យើង​នឹង​​​​លើក​ឡើង​​គោល​ការណ៍​របស់​យើង​សម្រាប់​ប្រជា​ជន​របស់​យើង និង​សម្រាប់​មិត្ត​ភក្តិ​របស់​យើង»។

លោក Yang បាន​ឆ្លើយ​តបក្នុង​សុន្ទរកថា​ជាភាសា​ចិន​រយៈ​ពេល​១៥​នាទី​ នៅ​ពេល​ភាគី​​អាមេរិក​​​បាន​រង់​ចាំ​ការ​បក​ប្រែ​ថា លទ្ធិ​ប្រជា​ធិបតេយ្យ​កំពុង​តស៊ូ​របស់​សហរដ្ឋ​អាមេរិក និង​ការ​ប្រព្រឹត្ត​​អាក្រក់​​ទៅ​លើ​ជន​ជាតិ​ភាគ​តិច។

លោក​បានគំរាម​ថា «ចំណាត់​ការ​​ម៉ឺងម៉ាត់​ប្រឆាំង​នឹងការ​ជ្រៀត​ជ្រែក​របស់​​អាមេរិក» និង​បាន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​​​នូវ​ស្មារតី​សង្គ្រាម​ត្រជាក់​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​គូ​ប្រជែង​មិន​ចុះ​សម្រុង​គ្នា។

លោក​បន្ត​ថា ៖«​ប្រទេស​ចិន​ជំទាស់​ដាច់​ខាត​ចំពោះ​ការ​ជ្រៀត​ជ្រែករបស់​អាមេរិក​​ចំពោះ​កិច្ច​ការ​ផ្ទះក្នុង​របស់​ចិន។ យើង​បាន​បង្ហាញ​ជំហរ​រឹង​មាំ​​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​បែប​នេះ​ ហើយ​​យើង​នឹង​ចាត់​វិធាន​ការ​ម៉ឺង​ម៉ាត់​ដើម្បី​ឆ្លើយ​តប»។

«អ្វី​ដែល​យើង​ត្រូវ​ការ​ធ្វើ​​​គឺ​ឲ្យ​បោះ​បង់​ចោល​នូវ​ស្មារតី​សង្គ្រាម​ត្រជាក់ និង​វិធី​សាស្ត្រ​នៃបូក​ផល​សូន្យ»។ លោក​បាន​សង្កត់​ធ្ងន់។

ភាគី​ចិន

លោក Yang បន្ថែម​ថា ៖«សហរដ្ឋ​អាមេរិក​ប្រើ​​ប្រាស់​កម្លាំង​យោធា​របស់​ខ្លួន និង​អនុត្តរភាព​ហិរញ្ញវត្ថុ​ដើម្បី​អនុវត្ត​យុត្តាធិការ​អាវុធ​វែង និង​បង្ក្រាប​ប្រទេស​ដទៃ»។

«វា​រំលោភ​លើ​អ្វី​ដែល​គេហៅ​ថា សញ្ញា​សន្តិសុខ​ជាតិ​ដើម្បី​រារាំង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ធម្មតា និង​ញុះញង់​​ប្រទេស​មួយ​ចំនួន​ឲ្យ​វាយ​ប្រហារ​ប្រទេស​ចិន»។

តាម​សំដី​របស់​លោក​ Yang ដែល​បាន​លើក​ឡើង លោក Blinken អាច​ឆ្លើយ​តប​វិញ​តាម​រយៈ​អ្នក​កាសែត​នៅ​ក្នុង​បន្ទប់។

លោក Sullivan បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មិន​បាន​ស្វែង​រក​ជំលោះ​ជា​មួយ​ប្រទេស​ចិន​ទេ​ ប៉ុន្តែ​ក្រោក​ឈរ​ឡើង​ក្នុង​គោលការណ៍ និង​សម្រាប់​មិត្ត​ភក្តិ។

រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នៅ​​អាស៊ី មុន​ពេល​កិច្ច​ប្រជុំ​ជា​មួយ​មន្ត្រី​ចិន ក៏​ដូច​ជា​ផ្សព្វផ្សាយ​ទៅ​កាន់​អឺរ៉ុប ឥណ្ឌា និង​ដៃ​គូ​ផ្សេង​ៗ​ទៀត ​បាន​​​បង្ហាញ​​​ពី​របៀប​ដែល​​សហរដ្ឋ​អាមេរិក​​បានពង្រឹង​កណ្តាប់​ដៃ​របស់​ខ្លួន​ដើម្បី​ប្រឈម​នឹង​ប្រទេស​ចិន ចាប់​តាំង​ពី​លោក​ប្រធានា​ធិបតី ចូ បៃដិន ឡើង​កាន់​អំណាច​កាល​ពី​ខែ​មករា៕

ប៉ុន្តែ​ភាគី​ទាំង​ពីរ​ទំនង​ជា​ព្រម​ព្រៀង​គ្នា​តិច​តួច​ប៉ុណ្ណោះ​នៅ​ក្នុង​កិច្ច​ប្រជុំ​​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​​នៅ​ថ្ងៃ​សុក្រ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម