Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​​ថៃ​​បើក​ផ្លូវ​ឲ្យ​ ថាក់ស៊ីន​​ចេញ​ក្រៅប្រទេស​បាន​ ក្រោយ​បង្ហាញ​វត្តមាន​សាធារណៈ​ច្រើន​

បានផុស

នៅ

តុលាការថៃកាលពីថ្ងៃសុក្រទី៣១មករា បាន​បើក​ផ្លូវ​ឱ្យអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាច​ចាកចេញ​ពី​ប្រទេស ដែលជាករណីលើកលែងដ៏កម្រមួយសម្រាប់ចុងចោទដែលប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថព្រះ​មហាក្សត្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNA នៅថ្ងៃទី១ខែកុម្ភៈនេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​នាយករដ្ឋមន្ត្រីថៃ លោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា​ ដែល​បច្ចុប្បន្ន​មាន​​វ័យ៧៥ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ​រយៈពេល​៨ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច បន្ទាប់ពីគាត់បានត្រលប់ទៅប្រទេសថៃកាលពី២ឆ្នាំមុន ក្រោយ​​ការនិរទេស​ខ្លួនរយៈពេល១៥ឆ្នាំនោះ​។ ប៉ុន្តែ​​ ក្រោយ​ការ​ផ្តន្ទា​ទោស​៦ខែ​ លោក​ថាក់ស៊ីន​​ក៏​ត្រូវបានព្រះមហាក្សត្រព្រះរាជ​​ទានទោស​​ឲ្យ។

កាល​ពី​ឆ្នាំ​មុន លោកថាក់ស៊ីន​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ជុំវិញ​ការ​បញ្ចេញ​មតិ​ដែល​លោក​បាន​ធ្វើ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ប្រាំបួន​ឆ្នាំ​មុន ហើយ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​នៅ​ខែ​កក្កដាឆ្នាំនេះ។ យោង​តាម​ច្បាប់​ថៃ ជន​ជាប់​ចោទ​ដែល​ប្រឈម​នឹង​ការ​កាត់​ទោស​ត្រូវ​បន្ត​នៅ​ក្នុង​ប្រទេស លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ពិសេស​ពី​តុលាការ។

(រូបភាព៖​ Reuters)

កាលពីថ្ងៃសុក្រ តុលាការបានសម្រេចអនុញ្ញាតឱ្យគាត់ចាកចេញ ដោយលើកឡើងពី «អត្ថប្រយោជន៍នៃទំនាក់ទំនងអន្តរជាតិ» ជាហេតុផលសម្រាប់ការចាកចេញរបស់គាត់ជាបណ្តោះអាសន្ន និងមិនបានបញ្ជាក់លម្អិតអំពីគោលបំណងនៃការធ្វើដំណើរក៏ដោយ។

កាលពីខែធ្នូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានតែងតាំងលោកថាក់ស៊ីន ជាទីប្រឹក្សាអាស៊ានរបស់លោក ខណៈដែលលោកបានធ្វើជាប្រធាននៃប្លុកតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ ទោះបីជាលោក ថាក់ស៊ីន ធ្លាប់បាននិយាយថា លោកនឹងមិនជាប់ពាក់ព័ន្ធក្នុងនយោបាយក៏ដោយ ក៏លោកនៅតែសកម្ម រួមទាំងការធ្វើយុទ្ធនាការឱ្យអតីតគណបក្សភឿថៃផងដែរ។

គួរបញ្ជាក់ថាប្រទេស​ថៃ​មាន​ច្បាប់​ស្តី​ពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹង​បំផុត​មួយ​ចំនួន​ក្នុង​ពិភពលោក ដោយ​ការ​រិះគន់​ព្រះមហាក្សត្រ Maha Vaijralongkorn ឬ​គ្រួសារ​របស់​ព្រះអង្គ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ។ក្រុម​អ្នក​រិះគន់ និង​សិទ្ធិ​មនុស្ស​និយាយ​ថា ច្បាប់​នេះ​​បាន​បំពានសិទ្ធិមនុស្ស និង ​ដើម្បី​រារាំង​ការ​ជជែក​ដេញដោល​ស្រប​ច្បាប់៕

(រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម