Connect with us

ព័ត៌មានអន្ដរជាតិ

​ក្រុម​​អ្នកតវ៉ា​នៅស៊ែប៊ី​​នឹ​ងធ្វើ​ដំណើរ​៩០គីឡូម៉ែត្រ បង្កើន​ការ​ដាក់សម្ពាធ​​​លោក Vucic

បានផុស

នៅ

​ក្នុង​ខួប​​៣​ខែ​​នៃ​ការ​​បាក់​រលំ​​ពិដាន​​​ស្ថានីយរថភ្លើង​នៅ​​ទីក្រុង​ ​Novi Sad នៅស៊ែប៊ី​ ដែល​បណ្តាល​ឲ្យ​​មនុស្ស​​​១៥​នាក់​​បានស្លាប់​​​ក្នុងហេតុការណ៍​នោះ ក្រុម​អ្នកតវ៉ា​បានរៀប​ចំ​​ក្បួនតវ៉ា​​ដោយ​ដើរ​ចម្ងាយ​​ផ្លូវ​៩០​គីឡូម៉ែត្រ និង​មិនទទួល​ការ​ការ​សម្បទាន​របស់​​​ប្រធានាធិបតី Aleksandar Vucic នោះ​​ទេ​។​

ក្រុមអ្នកតវ៉ា​នៅស៊ែប៊ីចេញដំណើរ​ក្នុង​ការតវ៉ា​ទាមទារ​យុត្តិធម៌​​ដល់អ្នកស្លាប់។ TVP World
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការផ្សាយ​របស់​សារព័ត៌មាន TVP World ​មានមូលដ្ឋាន​នៅ​ប្រទេសប៉ូឡូញ ​បាន​ឲ្យដឹងថា ក្រុមអ្នកតវ៉ានៅទីក្រុង Novi Sad ភាគខាងជើងនៃប្រទេសស៊ែប៊ី បានស្វាគមន៍​អ្នក​តវ៉ា​​​ផ្សេងទៀតដែលបានធ្វើដំណើរពីរដ្ឋធានី Belgrade កាលពីថ្ងៃសុក្រ មុនពេលបាតុកម្មដ៏ធំរយៈពេលបីខែ

កាល​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី Aleksandar Vucic បានប្រើ​ប្រាស់​​​សិទ្ធិ​លើក​លែងការ​ចោទ​ប្រកាន់​ដល់​​អ្នកចូលរួម​​តវ៉ា​ដែលត្រូវ​បាន​ចាប់​ខ្លួន​ចំនួន​១៣​នាក់ ក្នុងនោះ​​មាន​និស្សិត​ នាយកសាលវិទ្យាល័យ ព្រឹទ្ធបុរស​មហាវិទ្យាល័យ ជាដើម​​ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់តែ​ខ្លាំង​។

​​កាលក​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ ​នាយករដ្ឋមន្ត្រីស៊ែប៊ី លោក Milos Vucevic ​បាន​ប្រកាស​លាលែង​ពីអំណាច​ដោយសារ​តែ​​សម្ពាធ​នៃ​ការ​ទាមទារ​​នោះ​កាន់តែ​​កញ្ជ្រោល​ឡើង​។ ​​មាន​សេចក្តី​រាយការណ៍​ខ្លះ​បង្ហាញ​ថា សមាជិក​រដ្ឋាភិបាល​ខ្លះ​ក៏បាន​ចូលរួម​តវ៉ា​​ ដោយ​ការ​មិនទៅបំពេញ​ការងារ​របស់ខ្លួន​។​

​​ដោយសារ​ផែនការ​តវ៉ា​​មាន​ដំណើរ​ផ្លូវឆ្ងាយ ក្រុម​អ្នក​តវ៉ា​បាន​អបអរ​អ្នក​ជិះ​កង់ និង​អ្នក​បើក​បរ​ដែល​បាន​មក​ចូល​រួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Aleksandar Vucic។

​យោង​តាម​ការដកស្រង់​សម្តីផ្ទាល់របស់ TVP World អ្នកតវ៉ាចូលរួម​តវ៉ា​ឈ្មោះ​ Veljko Ristic បាននិយាយថា «ក្នុងនាមជាប្រទេសមួយ យើងត្រូវរក្សាការតាំងចិត្ត និងជំរុញឱ្យអាជ្ញាធរ និងរដ្ឋទទួលខុសត្រូវខាងសីលធម៌ និងនាំខ្លួនពួកគេឱ្យមានសណ្តាប់ធ្នាប់»​។

មនុស្ស១៤​​នាក់បានស្លាប់នៅក្នុងការបាក់​ដួល​រលំ​នៅស្ថានីយរថភ្លើង Novi Sad កាលពីថ្ងៃទី១​ខែវិច្ឆិកា ខណៈដែលក្រោយមកទៀតបានស្លាប់ដោយសាររបួសរបស់ពួកគេ។ ក្រុម​អ្នក​តវ៉ា​និយាយ​ថា ​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​និង​ការ​ត្រួត​ពិនិត្យ​មិន​ល្អ​នាំ​ឱ្យ​មាន​មហន្តរាយ​​នេះ​កើត​ឡើង​​។

ក្រុមអ្នកតវ៉ា គណបក្សប្រឆាំង និងក្រុមសិទ្ធិមនុស្សក៏បានចោទប្រកាន់លោក Vucic​ និងគណបក្សជឿនលឿនស៊ែប៊ី (SNS) របស់​ប្រធានាធិបតី​ពីបទសូកប៉ាន់អ្នកបោះឆ្នោត អំពើហិង្សាប្រឆាំងនឹងគូប្រជែង ការរារាំងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មដែលបានរៀបចំ។ ប៉ុន្តែ​តាមសេចក្តីរាយការណ៍ ប្រធានាធិបតី និង​គណបក្ស​​SNS បាន​បដិសេធ។

ក្រុមអ្នកតវ៉ា​នៅស៊ែ​​​កាន់តែច្រើនឡើង​ចូលរួម​តវ៉ា​ប្រឆាំង​​រដ្ឋាភិបាល​​របស់លោក Vucic។ Reuters

ប្រធានាធិបតី Aleksandar Vucic បាន​កាន់​អំណាច​​​អស់រយៈពេល​១៥ឆ្នាំ​ តាំងពីឆ្នាំ​២០១០មក ហើយ​លោក​មាន​ទំនាក់​ទំនង​​យ៉ាងស្អិតរមួត​ជាមួយ​​​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពួទីន រដ្ឋាភិបាល​ហុងគ្រី​​ដែល​តែងតែ​ប្រឆាំង​គោល​ជំហរ​អឺរ៉ុប និង​ជាពិសេស​​ ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយរដ្ឋាភិបាល​ចិន​។

ការដួលរលំបាក់​ពិដាន​​​ស្ថានីយរថភ្លើង​នោះ ក៏ត្រូវ​បានភ្ជាប់​ទៅនឹងគម្រោងជុសជុល​ដែល​ក្រុមអ្នកតវ៉ា​ចោទ​ថា ក្រុមហ៊ុនចិន​​ជាអ្នកធ្វើ ដែលគ្មាន​គុណភាព ព្រោះ​ខ្វះការត្រួតពិនិត្យ​និង​មានអំពើ​ពុករលួយ។ ប៉ុន្តែ​​​​ ប្រធានាធិបតីស៊ែប៊ី ចោទ​បស្ចឹមប្រទេស​​នៅពីក្រោយការតវ៉ា ហើយ​ថា ​ការ​តវ៉ានោះ​ជាផ្នែកនៃយុទ្ធសាស្រ្ត​ «បដិវត្តន៍ពណ៌» ដើម្បីទម្លាក់​រដ្ឋាភិបាលលោក៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម