ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកអភិបាលខេត្តក្រចេះ ចុះពិនិត្យមូលដ្ឋាន ដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមនឹងក្រុមការងារ រដ្ឋបាលខេត្ត ស្រុកឆ្លូង បានបន្តចុះពិនិត្យស្ថានភាពនៃការអន្តរាគមន៍បូមទឹកស្រោចស្រពស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះនារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC04124-1024x683.jpg)
នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានខិតខំខ្នះខ្នែងក្នុងការផ្តល់អន្តរាគមន៍ទាន់ពេលវេាដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋ។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC04133-1024x683.jpg)
ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមរបស់លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ អំឡុង លោកធ្វើទស្សនកិច្ចនៅក្នុងខេត្តក្រចេះ និងត្រៀមចូលរួមក្នុងពិធីបើកសម្ពោធវិហារឥស្លាមមួយកនហលែងនៅក្នុងស្រុកអូរគ្រៀងសែនជ័យ។ លោក នេត្រ ភក្ត្រា និងលោកឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានអញ្ជើញចូលរួម និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលខ្វះទឹក នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06215-1024x683.jpg)
តាមរយៈសកម្មភាពនៃការចុះអន្តរាគមន៍ដល់ទីតាំងរបស់ក្រុមការងារនិងរដ្ឋបាលមូលដ្ឋាន, លោកឯកអគ្គរាជទូតបានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារ និងរដ្ឋបាលខេត្តក្រចេះដែលបានខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះស្រូវបងប្អូនប្អូនប្រជាពលរដ្ឋទាន់ពេលវេលា និងខិតខំបម្រើប្រជាពលរដ្ឋ។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06244-1024x683.jpg)
នៅក្នុងខេត្តក្រចេះ ផ្ទៃដីស្រែប្រជាពលរដ្ឋជិត ៦០០ ហិកតាត្រូវប្រឈមមុខនឹងការខ្វះទឹក។ ប៉ុន្តែចាប់តាំងពី ពាក់កណ្តាលខែមករាមក រដ្ឋបាលខេត្តក្រចេះរួមជាមួយមន្ទីរជំនាញ ដោយមានការចូលរួមគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដឹកនាំដោយលោក នេត្រ ភក្ត្រា បានខិតខំដោះស្រាយអន្តរាគមន៍បូមទឹកពីប្រភពទន្លេមេគង្គដើម្បីដាក់ស្រែបងប្អូនប្រជាពលរដ្ឋ។ រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈនេះ ស្រូវទាំងជិត ៦០០ ហិកតានេះត្រូវបានសង្គ្រោះ និងមានការលូតលាស់ល្អដែលខ្លះបានចេញផ្លែ និងខ្លះទៀតត្រូវបានច្រូតកាត់រួចរាល់។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06265-1024x683.jpg)
ការចុះត្រួតពិនិត្យ និងធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ គឺជាការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាននានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងសម្រួលដល់ការលំដាក់ធ្វើស្រែនៅក្នុងរដូវប្រាំងដែលខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវ និងដំណាំជាដើម។ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់ការបូមទឹកបញ្ចូលស្រែនេះ គឺប្រើម៉ាស៊ីនជាច្រើនគ្រឿង ដើម្បីបូមទឹកប្រមាណ ១,២លានម៉ែត្រគូប ដោយប្រើរយៈពេល១ខែពេញ បូម ២២ម៉ោង លើ២៤ម៉ោង ដើម្បីធ្វើយ៉ាងកុំឱ្យស្រូវប្រាំងរបស់ប្រជាកសិករខ្វះទឹក និងស្កក។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06316-1024x683.jpg)
នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ លោក នេត្រ ភក្ត្រា ក្បានបន្តសំណូមពរដល់អាជ្ញាធរឃុំ ស្រុក មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន ត្រូវយកចិត្តទុកដាក់ចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានដទៃទៀត ធ្វើយ៉ាងណាប្រើឱ្យអស់លទ្ធភាពដើម្បីធានាឱ្យបាននូវការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែល កំពុងខ្វះខាតទឹកឱ្យបានទាន់ពេលវេលា ទៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹកអាចជួយសង្គ្រោះបាន។ តាមការរំពឹងទុក ស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំព្រែកសាម៉ាន់នឹងត្រូវទទួលផលនៅអំឡុងដើមខែមីនា ខាងមុខនេះ៕
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06286-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06384-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06398-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06402-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06498-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06506-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06519-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06544-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06563-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06571-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06586-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06609-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06634-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06641-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06694-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06699-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06709-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC06719-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច