Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ធានាការផ្គត់ផ្គង់ទឹកពេញមួយឆ្នាំ នៅខេត្តចំនួន៣​

បានផុស

នៅ

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក​ ដេីម្បីបង្កបង្កេីនផលកសិកម្មបានរយៈពេលពេញមួយឆ្នាំ នៅក្នុងខេត្តចំនួន៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ ក៏បានស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែង។

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកប្រើប្រាស់ឡើយ។  ប្រព័ន្ធធារាសាស្ត្រនេះ មានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន ១២កន្លែង ដើម្បីអន្តរាគមន៍បូមទឹកចូលក្នុងប្រឡាយមេ រួចបញ្ចូលទៅក្នុងប្រឡាយរង រួចបន្តចូលក្នុងប្រឡាយជើងក្អែបដែលនៅតាមភ្លឺស្រែរបស់ប្រជាកសិករ រួចបង្ហូរចូលក្នុងស្រែតែម្ដង។

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ត្រូវបានគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹក បង្កេីតឡេីងដោយក្រសួងធនធានទឹក និងឧតុនិយម ហើយមានដំណើរការដោយរលូន ព្រមទាំងមានការចូលរួមយ៉ាងទៀងទាត់ និងសកម្ម ដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ។

សូមបញ្ជាក់ថា គម្រោងនេះត្រូវបានអនុវត្តនៅខេត្តចំនួន៣ រួមមាន ១.ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺប្រព័ន្ធវត្តថ្មី ប្រព័ន្ធវត្តថ្មី៣ ប្រឡាយ៩០ ប្រឡាយតាសួង និងប្រព័ន្ធចារ១, ទី២.នៅខេត្តព្រៃវែង មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺប្រព័ន្ធអង្គរអង្គ អន្លុងរាជ ពាមរ តាហែល និងដីក្រហម, ទី៣.នៅ ខេត្តកណ្តាល មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ២ប្រព័ន្ធ គឺប្រព័ន្ធសំបួរ និងចារ២ ដែលមានផ្ទៃដីសរុបប្រមាណ​ ១ម៉ឺនហិចតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ វិនាទី មុន

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ធានាការផ្គត់ផ្គង់ទឹកពេញមួយឆ្នាំ នៅខេត្តចំនួន៣​

ព័ត៌មានជាតិ២ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការងារកែទម្រង់ ជាបេសកកម្មដែលធំ និងពោរពេញដោយឧត្តមភាព

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ស្លាប់​ ៥៤​នាក់​នៅ​ស៊ូដង់ ក្រោយ​ក្រុម​ប៉ារ៉ា​យោធា​វាយ​ប្រហារ​ចំ​ផ្សារ​មួយ​កន្លែង

ព័ត៌មានជាតិ១៦ នាទីutes មុន

រាជរដ្ឋាភិបាលរើសបានបេក្ខជនមានសមត្ថភាព ៤០០នាក់ទៀតឱ្យចូលរៀននៅបណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម