Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធរំដោះទឹកលិចលើកំណាត់ផ្លូវជាតិលេខ៤ និងបណ្តោយផ្លូវរថភ្លើងសម្រេចបានជាង ៦៦%

បានផុស

នៅ

គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង សម្រេចវឌ្ឍនភាពបាន ៦៦,៥០% ខណៈកម្មករជំនាញកំពុងមមារញឹកទាំងថ្ងៃយប់ធ្វើលើការងារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគហេដ្ឋា​រចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង សម្រេចវឌ្ឍនភាពបាន ៦៦,៥០% ហើយ។

គម្រោងនេះអនុវត្តដោយក្រុមហ៊ុនសាងសង់ PPPP-TCM JV ដែលមានទំហំការងារ ១.) ការងារសាងសង់លូប្រអប់តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះ PK 14+050 ដល់ 19+700 និង ២.) ការងារកាយស្តារប្រឡាយប្រវែង៦១០០ម៉ែត្រ ការងារដំឡើងលូអ៊ុយ ប្រវែង ១៩៧០ម៉ែត្រ ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ចំនួន ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ចន្លោះ PK15+450 ដល់ 23+550 និងត្រួតពិនិត្យបច្ចេកទេសដោយអគ្គនាយកដ្ឋានជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។


ពាក់ព័ន្ធការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូនេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានកំពុងគាស់កកាយ ជួសជុល ពង្រីក និងរៀបចំប្រព័ន្ធលូនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យស្របទៅតាមកំណើនប្រជាជន និងទីតាំងអាទិភាព ដើម្បីកាត់បន្ថយការលិចលង់ដោយទឹកភ្លៀង។

បើតាមមន្ទីរ ស្ថានភាពប្រឡាយបឹងត្របែក មានទទឹងមធ្យម ៦ម៉ែត្រ ដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលឱ្យក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈ​ពេល​យូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ ។

ផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក


ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម៉ែត្រ ទៅទទឹង១២ម៉ែត្រ ដើម្បីឱ្យបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ម៉ែត្រគូបក្នុង១វិនាទី កើនដល់ ២៤ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់។ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម៉ែត្រ ជម្រៅ ៣ម៉ែត្ររីឯខាងលើត្រូវស្ថាបនាផ្លូវដដែល។

មន្ទីរសាធារណការ រាជធានីភ្នំពេញ បញ្ជាក់ថា៖«ការងារនេះការដ្ឋានបានសាងសង់ជាង ៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ខាងមុខ ដែលនឹងសង្ឃឹមថា លូប្រអប់ខ្នាតធំនេះ នឹងរួមចំណែកជួយកាត់បន្ថយការលិចលង់ភូមិសាស្ត្រខាងលើបាន» ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២០ ម៉ោង មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវប្រវត្តិសាស្រ្ត​ថ្មី​ តភ្ជាប់ពីស្រុកកោះធំ​ដល់ស្រុកលើក​ដែក​ ឈានទៅ​ចាក់កៅស៊ូ​គ្រោង​បញ្ចប់ឆាប់ៗនេះ

បច្ចេកវិទ្យា២១ ម៉ោង មុន

ក្រសួងការងារ ដំណើរការ App ២ ផ្តោតលើកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានដោះស្រាយ នឹងបញ្ចប់បាន 2784 ផ្ទះហើយ

Sokha Hotels

ព័ត៌មានពេញនិយម