សន្តិសុខសង្គម
មន្ត្រីនគរបាលពីរនាក់ ត្រូវក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបុករងរបួស
មន្ត្រីនគរបាលនៃប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូប្រដេញគ្នាបុកបណ្ដាលឲ្យរងរបួស ខណៈកំពុងជិះល្បាតក្នុងមូលដ្ឋាន ហើយត្រូបានក្រុមសង្គ្រោះ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ។

ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង១៧នាទីរសៀល ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះរងគ្រោះទាំងពីរជាមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកចិញ្ចេីមខាងស្តាំ បែកមាត់ និងបាក់ធ្មេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមន្ត្រីនគរបាលចំនួន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាល្បាតតាមដងផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានក្រុមក្មេងទំនេីងមួយក្រុមមានគ្នា១២នាក់ ជិះម៉ូតូជាច្រេីនគ្រឿងប្រដេញគ្នាយ៉ាងអនាធិបតេយ្យក៏ជ្រុលបុកម៉ូតូកម្លាំងសមត្ថកិច្ចពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព ៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ តាមការស្នេីសុំរបស់ក្រុមគ្រួសារជនរងគ្រោះ។ ចំណែកក្រុមក្មេងទំនេីងទាំង១២នាក់ត្រូវបានសមត្ថកិច្ចឃាត់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរង់ចាំចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់