សន្តិសុខសង្គម
បាត់ចេញពីផ្ទះ២ថ្ងៃ ប្រទះឃេីញដុតខ្លួនឯងរងរបួសធ្ងន់
បុរសម្នាក់ដោយសារមានជំងឺផ្លូវចិត្ត និងធ្លាប់ប្រេីប្រាស់គ្រឿងញៀនបានដើរចេញពីផ្ទះអស់រយៈពេល២ថ្ងៃ ហើយត្រូវបានគេប្រទះឃេីញមកដុតខ្លួនឯងនៅពហុកីឡដ្ឋានជាតិអូឡាំពិកតែត្រូវបានសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក (ដំបូលបី) សង្កាត់ វាលវង់ ខណ្ឌ៧មករា។
ជនរងគ្រោះមានឈ្មោះ កែវ សុខពៅ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្លូវលេខ១៦១ ភូមិ០៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានប្រជាពលរដ្ឋដើរហាត់ប្រាណនៅទីតាំងខាងលេី ក៏ប្រទះឃើញជនរងគ្រោះធ្វើសកម្មភាពដុតខ្លួនឯង ខណៈនោះប្រជាពលរដ្ឋក៏បាននាំគ្នាជួយសង្រ្គោះ និងបានទំនាក់ទំនងទៅសមត្ថកិច្ចហៅរថយន្តពេទ្យដើម្បីសង្រ្គោះ។
បើយោងតាមការបំភ្លឺពីឈ្មោះ កែវ ស្រីតូច ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាបងស្រីជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាប្អូនប្រុសរបស់គាត់ មានជំងឺផ្លូវចិត្ត និងធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបានចេញបាត់ពីផ្ទះ២ថ្ងៃកន្លងមកហើយ ។

បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយបើតាមការបញ្ជាក់ពីគ្រូពេទ្យឲ្យដឹងថា បុរសខាងលើក៏ធ្លាប់ធ្វើសកម្មភាពដុតខ្លួនឯង ម្តងរួចមកហើយ នៅម្តុំវិមានឯករាជ្យ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ