Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ណែនាំដល់អាជ្ញាធរពាក់ព័ន្ធតាមដានជាប្រចាំចំពោះបញ្ហាទឹកស្រោចស្រពស្រូវជូនប្រជាកសិករ

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ​ឱ្យពិនិត្យ និងតាមដានជាប្រចាំចំពោះបញ្ហាទឹកស្រោចស្រពជូនប្រជាកសិករ ធ្វើយ៉ាងណាឱ្យស្រូវរបស់ប្រជាកសិករមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រាព ហើយមិនត្រូវឱ្យស្រូវរបស់ប្រជាកសិករខូចខាតដោយការខ្វះខាតទឹកស្រោចស្រពនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានណែនាំបែបនេះ ក្នុងឱកាសចុះពិនិត្យទីតាំងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ដែលកន្លងមកប្រឈមក្នុងការខ្វះទឹកស្រោចស្រព ស្ថិតក្នុងឃុំចំនួន៣ រួមមានឃុំព្រែកអំបិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានលើកឡើងថា បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះដែរ លោក គួច ចំរើន បានជម្រាបជូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹក ថា សម្រាប់ស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានធ្វើការណែនាំជូនដល់ប្រជាកសិករទាំងអស់ សូមធ្វើស្រែតែម្តង ក្នុងវស្សានេះពីព្រោះបើសិនជាប្រជាពលរដ្ឋបន្តធ្វើនៅលើកទី២ គឺអាចប្រឈមនឹងការខ្វះទឹកប្រើប្រាស់តែម្តង មិនថាតែស្រោចស្រពដំណាំទេ សូម្បីតែមនុស្ស និងសត្វក៏មិនមានទឹកសម្រាប់ផឹក និងបរិភោគផងដែរ។

ក្នុងងឱកាសចុះពិនិត្យនេះដែរ លោកអភិបាលខេត្ត និងក្រុមការងារ បានធ្វើការចុះពិនិត្យទីតាំងដាក់ម៉ាស៊ីនបូកទឹកចំនួន១ ស្ថិតនៅព្រែកប៉ាង ព្រមទាំងពិនិត្យការកាយស្ដារដើម្បីសម្រួលលំហូរទឹក ចូលដល់ប្រឡាយរបស់ប្រជាកសិករ ស្ថិតនៅឃុំកោះខែល ព្រមទាំងបន្តពិនិត្យទីតាំងដាក់ម៉ាស៊ីនបូមទឹកចំនួន២ គ្រឿង នៅព្រែកអ៊ុំ និងទីតាំងម៉ាស៊ីនបូមទឹកចំនួន៣គ្រឿង ស្ថិតនៅស្ទឹងកូនជ្រែ ក្នុងឃុំព្រែកអំបិល និងបន្តពិនិត្យស្រូវប្រាំងរបស់ប្រជាកសិករ និងប្រព័ន្ធប្រឡាយនានាក្នុងឃុំទាំងបី រួមមានឃុំក្រាំងយ៉ូវ ឃុំកោះខែល និងឃុំព្រែកអំបិល ដែលកន្លងមកជួបការប្រឈមនឹងការខ្វះខាតទឹក។

ចំណែក លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានឱ្យដឹងថា ទូទាំងខេត្តកណ្ដាលមានផ្ទៃដីស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង ៥ពាន់ហិតា ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រព។ ក្នុងនោះស្រុកស្អាង មានផ្ទៃដីស្រែប្រាំងប្រមាណ ជាង២ពាន់ហិចតា ដែលប្រឈមក្នុងការខ្វះការទឹកស្រោចស្រព។

លោកប្រធានមន្ទីរបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដោយគិតមកដល់ពេលនេះ មិនទាន់មានស្រូវប្រាំងរបស់ប្រជាពលរដ្ឋមួយគ្រួសារណាក្នុងខេត្តកណ្ដាល រងការខូចខាតដោយខ្វះខាតទឹកស្រោចស្របឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ វិនាទី មុន

អភិបាលខេត្តកណ្តាល ណែនាំដល់អាជ្ញាធរពាក់ព័ន្ធតាមដានជាប្រចាំចំពោះបញ្ហាទឹកស្រោចស្រពស្រូវជូនប្រជាកសិករ

ព័ត៌មានជាតិ៣ នាទីutes មុន

​មួយ​ខែ​ទៀត​ ស្ពានខ្ពស់ជាងគេកម្ពស់ ៩០ ម៉ែត្រ តាម​ផ្លូវ​ជាតិ​លេខ ១០ នឹង​ដាក់​ឲ្យ​ប្រើប្រាស់​មុន​ចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៥ នាទីutes មុន

ក្មេងទំនើង៨នាក់នៅក្នុងខេត្តស្វាយរៀង ត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោយវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ

ព័ត៌មានជាតិ៦ នាទីutes មុន

IFC៖ ការគ្រប់គ្រងទីផ្សារឧបករណ៍និស្សន្ទឱ្យមានប្រសិទ្ធ​ភាពនឹងជួយជំរុញកំណើនសេដ្ឋកិច្ច​

ជីវិតកម្សាន្ដ១១ នាទីutes មុន

មួយឃ្លាពីម្ចាស់ជ័យលាភី RAPPER FIGHTER ធ្វើឱ្យមហាជនពោលថា ទប់ទឹកភ្នែកមិនបានទេ

Sokha Hotels

ព័ត៌មានពេញនិយម