Connect with us

កីឡា

យុវជន​សាមគ្គីអាយុ​១៣​ឆ្នាំ ឈ្នះ​ជើង​ឯក​ស្វាយរៀងខាប់U13 រដូវ​កាល​ទី១

បានផុស

នៅ

ក្រុម​បាល់ទាត់​យុវជន​សាមក្គី អាយុ​១៣​ឆ្នាំ បានក្លាយ​ជា​ម្ចាស់​ជើង​ឯក ស្វាយរៀងខាប់អាយុ១៣ឆ្នាំ បន្ទាប់​ពី​ឈ្នះ​ ក្រុម​យុវជន​ព្រះ​ខ័ន​រាជ​ស្វាយរៀង​អាយុ​១៣​ឆ្នាំ ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ល្ងាច ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

ក្រុម​ជើង​ឯក យុវជន​សាមគ្គី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​​ ស្វាយរៀង​ខាប់ យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ លើក​ទី​១ ​ឆ្នាំ​២០២៤-២៥ ​បាន​ចាប់​ផ្តើម​​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​ ទើប​ចប់​ដែល​មាន​ក្រុមចំនួន​១០​ចូល​រួម​។

ឯកឧត្តម ឌី វិជ្ជា ប្រគល់​ពាន​រង្វាន់

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​យុវជន​សាមគ្គី​ពិត​ជា​ធ្វើ​បាន​ល្អ​​​មែន​ទែន បើ​ទោះ​បី​ជា​កាយ​ម្បទា​តូច​ៗ ប៉ុន្តែ​មាន​បច្ចេកទេស​យ៉ាង​ល្អ ​មាន​ប្រៀប​លើ​ក្រុម​យុវជន​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​អាយុ​១៣​ឆ្នាំ។ ពួក​គេ​រក​បាន​៣​គ្រាប់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​កីឡាករ រ៉ាត់ ភារម្យ នៅ​នាទី​ទី​២, កីឡាករ សាង រក្សា នៅ​នាទី​ទី​៣២ និង​កីឡាករ ញាញ់ សាវន នៅ​នាទី​៣៥ ខណៈ​១​គ្រាប់​របស់​យុវជន​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​កីឡាករ​ មាស វណ្ណៈ នៅ​នាទី​២៧។

ក្រុម​ចំណាត់​ថ្នាក់​លេខ២

ចំណែក​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម​យុវជន ធូប្រាឌឺ បាវិត ដែល​បាន​យក​ឈ្នះ​ក្រុម យុវជន​សសយក ស្រុក​កំពង់រោទិ៍ ដោយ​លទ្ធផល ២-០ សម្រាប់​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣។

ក្រុម​ចំណាត់​ថ្នាក់​លេខ​៣

ពិធីបំពាក់មេដាយដ៏រំភើបរីករាយដល់ជ័យលាភីពានរង្វាន់ ក្រោមអធិបតីភាពឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ស្វាយរៀង​ជា​ច្រើន​រូប​ទៀត។

ក្រុម​ចំណាត់​ថ្នាក់​លេខ​៤

ជ័យលាភី

  • ជើង​ឯក៖ ក្រុមយុវជនសាមគ្គី ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់៨លានរៀល
  • លេខ​២៖ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុ១៣ឆ្នាំ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៤លាន
  • លេខ​៣៖ ក្រុមយុវជនធូប្រាឌឺ បាវិត ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់២លានរៀល
  • លេខ​៤៖ ក្រុម​យុវជន​ សសយក ស្រុក​កំពង់រោទិ៍ ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​រៀល
  • ក្រុម​គោរពវ័យ​ល្អ៖ យុវជន​ធូ​ប្រាឌឺ បាវិត ទទួល​បាន​ពាន និង​ប្រាក់​រង្វាន់​៤០​ម៉ឺន​​រៀល
  • គ្រូ​បង្វឹក​ល្អ​ជាង​គេ៖ ប៉ែន វ៉ាន់ដឿន ​ទទួល​បាន​ពាន និង​ប្រាក់​រង្វាន់​៤០​ម៉ឺន​រៀល
  • កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ៖ ឡាវ ដូរកាអៀន ទទួល​បានពាន​ស្បែក​ជើង​មាស និង​ប្រាក់​រង្វាន់​៤០​ម៉ឺន​រៀល
  • អ្នក​ចាំទី​ល្អ​ជាង​គេ៖ ឈឿន ឆួយ ទទួល​បាន​ពាន​ស្រោម​ដៃ​មាស និង​ប្រាក់​រង្វាន់​៤០​ម៉ឺន​រៀល
អ្នក​ចាំទី​ល្អ​ជាង​គេ
កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ
គ្រូ​បង្វឹក​ល្អ​ជាង​គេ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

អ្នកគាំទ្រ Man UTD គ្រោងធ្វើបាតុកម្មប្រឆាំងត្រកូល Glazer

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីយុត្តិធម៌ ឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារថ្មី ប្រកាន់ខ្ជាប់អភិក្រមទាំង៥របស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ជីវិតកម្សាន្ដ១១ នាទីutes មុន

Jennie ទម្លាយរឿងសង្សារចាស់ គ្មានសល់ក្នុងកម្មវិធីរបស់អាមេរិក (មានវីដេអូ)

ព័ត៌មានជាតិ១១ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ត្រៀមធ្វើលំហាត់សមយុទ្ធដើម្បីឆ្លើយតបគ្រាអាសន្ន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច១៩ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម