Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដធ្ងន់ធ្ងរពេក​​ ប្រេស៊ីលកំពុងខ្វះគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់

បានផុស

នៅ

ខណៈពេលដែលជំងឺកូវីដ១៩នៅប្រេស៊ីលកំពុងផ្ទុះឡើងហួសពីការគ្រប់គ្រង ប្រទេសនេះកំពុងប្រឈមមុខនឹងកង្វះខាតថ្មីដ៏គ្រោះថ្នាក់ដែលគំរាមកំហែងបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន។ នោះគឺកង្វះគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់។

This image has an empty alt attribute; its file name is 000_1RZ1E7-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយចំនួនត្រូវបាក់ស្បាត បន្ទាប់ពីធ្វើការងារហួសកម្លាំងអស់រយៈពេលជាច្រើនខែ។ អ្នកផ្សេងទៀតមិនអាចបន្តការងារបានទេ ខណៈលំហូរមិនចេះចប់នៃអ្នកជំងឺកូវីដធ្ងន់ធ្ងរ បានជំរុញឲ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះឈានទៅរកការដួលរលំ។

ប្រធានសមាគមគ្រូពេទ្យប្រេស៊ីល (AMB) បានប្រាប់ Reuters ថា “គ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់ គឺជាទំនិញដែលខ្វះខាត។ គ្មានវិធីណាដើម្បីបំពេញនូវតម្រូវការដ៏សាហាវព្រៃផ្សៃនេះបានទេ”។

This image has an empty alt attribute; its file name is france-hospital-1-2.jpg

ជំរុញដោយការឆ្លងវីរុសបំប្លែងខ្លួនថ្មី, កង្វះវិធានការទប់ស្កាត់, ការឆ្លើយតបរបស់សហព័ន្ធដែលមានភាពច្របូកច្របល់និងការចាក់វ៉ាក់សាំងក្នុងល្បឿនយឺត ប្រទេសធំបំផុតនៅតំបន់អាមេរិកឡាទីនមួយនេះ បានក្លាយជាចំណុចកណ្តាលនៃការរាតត្បាតរោគជាសកល។

ប្រជាជនប្រេស៊ីលជាង២៨៤,០០០នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ចាប់តាំងពីរោគរាត​ត្បាតផ្ទុះឡើង ដែលនេះជាចំនួនអ្នកស្លាប់ខ្ពស់បំផុតលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

This image has an empty alt attribute; its file name is 1-5347615-1024x689.jpeg

យោងតាមវិទ្យាស្ថានជីវឱសថ Fiocruz បានឲ្យដឹងថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះកំពុងដួលរលំ ខណៈផ្នែក ICU នៅរដ្ឋ២៥ក្នុងចំណោមរដ្ឋចំនួន២៦ និងមណ្ឌលសហព័ន្ធ បានដាក់អ្នកជំងឺលើស៨០ភាគរយ។ បន្ទប់ ICU ក្នុងទីក្រុងចំនួន១៩បានដាក់លើសសមត្ថភាព ៩០ភាគរយ។

កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុង Sao Paulo បានកត់ត្រាជាលើកដំបូងនៃមរណភាពរបស់អ្នកជំងឺម្នាក់ ដែលបានស្លាប់ខណៈពេលរង់ចាំគ្រែនៅខាងក្នុងបន្ទប់ ICU។

This image has an empty alt attribute; its file name is 3000-1-1024x698.jpeg

នៅតាមរដ្ឋជាច្រើន អភិបាលនានាកំពុងពុះពារដើម្បីបើកមន្ទីរពេទ្យនៅតាមមូលដ្ឋាន ដោយសារតែខ្វះអ្នកជំនាញដែលមានសមត្ថភាព។ មន្ត្រីសុខាភិបាលសាធារណៈកំពុងលុបចោលការវះកាត់ជំងឺនានា និងប្តូរមន្ទីរពេទ្យទៅជាផ្នែកសង្គ្រោះបន្ទាន់បណ្តោះអាសន្ន។

គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលមានវេជ្ជបណ្ឌិតជាង៥៤ម៉ឺននាក់ ហើយសមាមាត្ររបស់គ្រូពេទ្យគឺមិនខុសឆ្ងាយពីសហរដ្ឋអាមេរិកទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានតែមួយភាគតូចប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម