ព័ត៌មានអន្ដរជាតិ
អាមេរិក៖ ប៉ាណាម៉ា ត្រូវបញ្ឈប់ឥទ្ធិពលចិននៅលើព្រែកជីក ឬក៏ត្រូវរងវិធានការរបស់អាមេរិក
មេដឹកនាំប៉ាណាម៉ាលោក José Raúl Mulino ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ចេញសារព្រមានកាលពីថ្ងៃអាទិត្យទី២ខែកុម្ភៈឆ្នាំ២០២៥ ឲ្យកាត់បន្ថយភ្លាមៗនូវអ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកថាជាឥទ្ធិពលរបស់ចិន លើតំបន់ព្រែកជីកប៉ាណាម៉ា។ លោក Rubio បានប្រាប់ថា បើមិនដូច្នោះទេ នោះប៉ាណាម៉ានឹងប្រឈមមុខនឹងការសងសឹកយ៉ាងចាស់ដៃពីសហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP លោក Rubio បានធ្វើដំណើរទស្សនកិច្ចនៅព្រែកជីកប៉ាណាម៉ា ដែលនេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងក្នុងនាមជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីប៉ាណាម៉ា លោក Mulino បានប្រាប់ថា លោក Rubio មិនបានធ្វើការគំរាមកំហែងជាក់ស្ដែងណាមួយ ឬគំរាមប្រើប្រាស់កងកម្លាំង ក្នុងគោលបំណងដណ្តើមយកព្រែកជីកនោះទេ។
លោក Rubio បានលើកឡើងថា វត្តមានរបស់ចិន ធ្វើឡើងតាមរយៈក្រុមហ៊ុនហុងកុង ដែលកំពុងប្រតិបត្តិការនៅកំពង់ផែចំនួន២ក្នុងច្រកចេញចូលព្រែកជីកប៉ាណាម៉ា ហើយនេះគឺជាការគំរាមកំហែងលើផ្លូវទឹក ហើយក៏ជាការបំពានសន្ធិសញ្ញាអាមេរិក-ប៉ាណាម៉ាឆ្នាំ១៩៩៩។
ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីសង្ខេបនៃកិច្ចប្រជុំថា៖ «លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាពនេះគឺមិនអាចទទួលយកបាន ហើយថាអវត្តមាននៃការផ្លាស់ប្តូរភ្លាមៗ វានឹងតម្រូវឲ្យអាមេរិកចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញា»។
ជាការឆ្លើយតប លោក Mulino បានបញ្ជាក់ថា ប៉ាណាម៉ានឹងមិនបន្តកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិនទៀតទេ នៅពេលដែលវាផុតកំណត់។ ប៉ាណាម៉ា បានចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន បន្ទាប់ពីបានលុបចោលនូវការទទួលស្គាល់ការទូតជាមួយកោះតៃវ៉ាន់។
គំនិតផ្តួចផ្តើមនេះ ត្រូវគេរិះគន់ថាជាអន្ទាក់នាំឲ្យសមាជិកជាប្រទេសក្រីក្រជំពាក់បំណុលរបស់ចិន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»